ជប៉ុន ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់បាញ់ប្រហារ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះជីវិត ដែលការបាញ់ប្រហារនេះ កើតឡើងក្នុងពេល លោក អាបេ ថ្លែងសុរន្ទកថាមួយនៅឯទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងៗទៀត នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ខណ: លោក ស៊ីនហ្ស៊ូ អាបេ កំពុងថ្លែងសុន្ទរកថា ស្រាប់តែ មានស្នូរគ្រាប់កាំភ្លើងផ្ទុះលាន់ឮឡើង សំដៅមកចំ.ករូបចំលោក បណ្ដាលឲ្យដួលខ្ពោកនៅនឹងកន្លែង គឺដេកដួលក្នុងថ្លុកឈាម, ចំណែកបុរសម្នាក់ដែលត្រូវបានសង្ស័យថា ជាខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសចាប់ខ្លួន។
ភ្លាមនេះ គេមិនទាន់ដឹងថា វាសនាលោក ស៊ីនហ្ស៊ូ អាបេ ទៅជាយ៉ាងណានៅឡើយទេ ? ប្រភពព័ត៌មានមួយចំនួនថា លោករងរបួសធ្ងន់, ហើយខ្លះទៀតថា លោកបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ យើងនៅរង់ចាំតាមដានព័ត៌មានលម្អិតជាបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






