ក្នុងពេលកំពុងថ្លែងសុន្ទរកថានៅទីក្រុង Nara អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់លបប្រហារត្រូវចំដើមទ្រូងចំនួនពីរគ្រាប់ បណ្តាលឲ្យដួលខ្ពោកទៅនឹងដី ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK សាក្សីបាននិយាយថា លោក Abe ត្រូវបានបាញ់ និងដួលនៅនឹងកន្លែង។ ទូរទស្សន៍ NHK នៅកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថា ឮសំឡេងកាំភ្លើងលាន់សូរផាំងចំនួន២ដង ហើយលោក Abe បានហូរឈាម បន្ទាប់ដួលទៅនឹងដី។
ដោយឡែក បើតាមមន្ត្រីគណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រភពប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានគេបាញ់ចំដើមទ្រូងចំនួនពីរគ្រាប់។
អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរងការវាយប្រហារ ដែលពុំបង្ហាញសញ្ញានៅមានជីវិតនោះទេ។ ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











ទស្សនាវីដេអូ https://twitter.com/nk55zRXFyFv1zgP/status/1545253125287645186?ref_src=twsrc%5Etfw&ref_url=https%3A%2F%2Fhilight.kapook.com%2Fview%2F225250