Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Update ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវខ្មា.ន់កាំ.ភ្លើងលបបា.ញ់ប្រ.ហារគួរឱ្យតក់ស្លុត សម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យគំរូមួយនេះ

ជប៉ុន ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានខ្មា.ន់កាំភ្លើងលបបា.ញ់បា.ញ់ប្រ.ហារ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះជីវិត ដែលការបា.ញ់ប្រ.ហារនេះ កើតឡើងក្នុងពេល លោក អាបេ ថ្លែងសុរន្ទកថាមួយនៅឯទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងៗទៀត នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ខណ: លោក ស៊ីនហ្ស៊ូ អាបេ កំពុងថ្លែងសុន្ទរកថា ស្រាប់តែ មានស្នូរគ្រាប់កាំភ្លើងផ្ទុះលាន់ឮឡើង សំដៅមកចំ.ករូបចំលោក បណ្ដាលឲ្យដួលខ្ពោកនៅនឹងកន្លែង គឺដេកដួលក្នុងថ្លុកឈាម, ចំណែកបុរសម្នាក់ដែលត្រូវបានសង្ស័យថា ជាខ្មា.ន់កាំភ្លើង ត្រូវបានប៉ូលិសចាប់ខ្លួន។

ការថ្លែងសុន្ទរកថានេះ គឺ លោក ស៊ីនហ្ស៊ូ អាបេ ធ្វើឡើងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ, តែបើតាមសារព័ត៌មាន Jiji ឱ្យដឹងថា លោក ស៊ីនហ្ស៊ូ អាបេ ហូរឈា.មចេញពី.ក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងផងដែរថា រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់នៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ពិតជាត្រូវបានគេលបបា.ញ់ប្រ.ហារឱ្យរបួសធ្ងន់ នៅក្នុងទីក្រុង Nara ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុនពិតប្រាកដមែន។

ឆ្លើយតបទៅនឹងសំណួរសួរថាតើលោក លោក ស៊ីនហ្ស៊ូ អាបេ មានស្ថានភាពបែបណាហើយ និងថា តើពិតជាត្រូវបានខ្មា.ន់កាំភ្លើងលបបា.ញ់ប្រ.ហារមែនឬអត់? នាយកខុទ្ទកាល័យនៃនាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្ន លោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានបញ្ជាក់ថា «អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ បានរងការបា.ញ់ប្រ.ហារនៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យត្រូវបានចាប់ខ្លួន។ លោក ម៉ាត់ស៊ូណុ បានបន្ថែមទៀតថា មកទល់នឹងពេលនេះ ស្ថានភាពរបស់ លោក ស៊ីនហ្ស៊ូ អាបេ ស្ថិតក្នុងភាពមិនច្បាស់លាស់។

គួរបញ្ជាក់ថា លោក ស៊ីនហ្ស៊ូ អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៧ ក៏លាលែងតំណែងជានាយករដ្ឋមន្ត្រី ទៅធ្វើកិច្ចការផ្សេងៗមួយរយៈ, បន្ទាប់មកក៏បន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនវិញ ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០២០៕ ពិសិដ្ឋ CEN

×