Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦ខែឆ្នាំនេះ CDC អនុម័តលើគម្រោងវិនិយោគថ្មីៗតម្លៃប្រមាណ ២៧០០ លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៨៧គម្រោង ក្រោម ទុន វិនិយោគប្រមាណជាង ២៧០០លានដុល្លារ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនាឆ្នំា ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍របស់ CDC បានបញ្ជាក់ថា ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណជាង ២៧០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងបង្កើតការងារ ជូនប្រជាពលរដ្ឋច្រើនម៉ឺនកន្លែង។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៨៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត៕

×