ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងការប្រារព្ធ មិទ្ទីង រំឮកខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោ ម ប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន ទុកនរណាម្នាក់ចោល” ដែល បានរៀបចំ ឡើង ដោយ សាខា កាកបាទ ក្រហម កម្ពុជា ខេត្តស្វាយរៀងនៅសាលប្រជុំធំរបស់់សាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃច័ន្ទ៧កើតខែជេស្នឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២១ ឧសភាឆ្នាំ២០១៨ប្រមូលថវិកាបានជាង៥សែនដុល្លា។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានជំរាបអង្គមិទ្ទីញនាពេលនេះថាវា ពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទ ក្រហម កម្ពុជា ខេត្ត ស្វាយ រៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និង ប្រជាជន ទូទាំងខេត្ត ដោយហេតុថា សកម្មភាពនេះបានឆ្លុះ បញ្ចាំង យ៉ាង ច្បាស់នូវ សុឆន្ទៈ ការ បេ្តជ្ញាចិត្ត និងកិច្ចខិតខំ ប្រឹងប្រែង រួមគ្នាពី គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងនិង ក្រៅ ខេត្តស្វាយរៀង ។ សកម្មភាពនេះជាបុព្វហេតុ មនុស្សធម៌សំដៅជួយ ដល់ជនរង គ្រោះ និ ង ជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រង គ្រោះមហន្ត រាយ សុខភាព និ ង កា រ ថែទាំសុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ ការពា រ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកជំទាវផ្ទាល់ សូមកោត សរ សើរ និង ថ្លែងអំណរគុណជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទ ក្រហមក ម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញ អ្នកស្ម័គ្រ ចិត្ត និង ក្រុមយុវជន ស្ម័គ្រចិត្ត នៃកាកបាទក្រហម កម្ពុជា ព្រមទាំង សប្បុរសជនជាតិ អន្តរជាតិទាំងអស់ ដែល បាន ផ្តល់ការគាំទ្រដ៏មុតមាំ និង ស ហការណ៍យ៉ា ង ជិត ស្និ ទ្ធ ។ ហើយសកម្មភាពទាំងអស់បាននេះចូលរួមចំណែក អនុវត្ត សកម្មភាព មនុ ស្ស ធម៌ក្នុងក្របខណ្ឌនៃ ផែ ន ការយុទ្ធសាស្ត្ររយៈពេលវែង ២០១១-២០២០ របស់ កាក បាទក្រហម កម្ពុ ជា ដោ យ សម្រេចបាននូវ សមិទ្ធផល ជាច្រើន ក្នុងការ បំ ពេ ញ បេសសកម្ម ជាប្រវត្តិសា ស្ត្រ របស់ខ្លួនជូនជាតិ និងប្រជាជនយើង។ ប្រការ ទាំ ង នេះហើយ បាន គូសបញ្ជា ក់ យ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជាបានចូលរួម ចំណែក ដ៏ប្រ សើ រ ដ ល់ ការ អភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ របស់ ប្រជាជន និងកា រ ការពារគុ ណ តម្លៃ មនុស្សធម៌ចំពោះមនុស្សជាតិទាំងមូល ។
ក្រោយ ពីបានស្តាប់នូវសេចក្តីថ្លៃងការសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់អង្គមិទ្ទីងអបអរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ក្រោម ប្រធានបទ“ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន ទុ ក នរណាម្នាក់ចោល” ដែលអានដោយលោក ប្រធានគណៈកម្មាធិ ការ សា ខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដែលមានខ្លឹមសារ អត្ថន័យដ៏វិសេស វិសាលពោរពេញទៅដោយប្រសិទ្ធផល និងប្រសិទ្ធភាព ពិតជាបាន ឆ្លើយ តប តម្រូ វការចាំបាច់ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅនៃអ្នករងគ្រោះ និងអ្នកងាយរងគ្រោះរយៈកាលកន្លងមក និងពេលបច្ចុប្បន្ន។ ប្រធានបទនេះ គឺជាប្រធាន បទមួយដ៏ត្រឹមត្រូវព្រោះថា ជនរងគ្រោះមិនមែនមានតែនៅទីក្រុង ឬទីជនបទ នោះទេ តែមាននៅគ្រប់ទីកន្លែងទាំងអស់ ដែលទាមទារឱ្យមានការជួយ ពីកាក បាទក្រហម។
លោកជំទាវកិត្តិសង្គហបណ្ឌិតសូមចូលរួមសម្តែងការអបអរសាទរ និងកោតសរសើរនូវវីរៈភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាជាមួយ នឹងការគាំទ្រ ផ្នែកស្មារតី ជាប្រចាំ ពីស្វាមីដ៏ឧត្តម គឺសម្តេចអគ្គ ម ហា សេ នា បតីតេជោ ហ៊ុន សែន ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពុះពារតស៊ូអត់ធ្មត់ ជម្នះ បាន រាល់ ការ លំបាកគ្រប់បែបយ៉ាង ដើម្បី បុព្វ ហេតុ មនុស្សធម៌ទទួលបាននូវគោរម ងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភា ព ជា អ្នកដឹកនាំ តំបន់ អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបទៅនឹងអ្នករងគ្រោះដោយ សារ មេ រោ គ អេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាឥស្សរ ជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពអ គ្គ លេខាធិការ អង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដោ យ បា ន កា ត់ បន្ថយអត្រាជំងឺ ស្លាប់ នៃមាតា ទារក និងកុមារ រួមជាមួយនឹងការការពារជំងឺឆ្លង និងអន្តរាគមន៍សុខភាពសាធារណៈក្នុងគ្រាអាសន្ន។ វីរៈភាពនេះបានរួមចំណែក ឆ្លើយតបយ៉ាងសបស្រប និងទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ ប្រទេសជាតិយើងក្នុងការថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋ ដើម្បីបម្រើកិច្ចការអភិវឌ្ឍន៍សង្គម និងកិច្ចការមនុស្សធម៌ប្រកប ដោយ ចីរភាព និងសមធម៌ ៕ វ៉ៃកូ