Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីរដ្ឋមន្រ្ដីការបរទេសអង់គ្លេស ប្រជែងយកតំណែងនាយករដ្ឋមន្រ្ដី

រាជធានីឡុងដ៍៖ ក្រោយពេលលោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានប្រកាសលាលែងពីតំណែង ដោយសារការរងសម្ពាធនយោបាយខ្លាំងនោះមក ប៉ុន្ដែបច្ចុប្បន្ននេះ លោកស្រីរដ្ឋមន្រ្តីការបរទេសអង់គ្លេស កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ក៏បានប្រកាស ចូលរួមប្រកួតប្រជែង ដណ្ដើមកាន់កាប់តំណែងកំពូលមួយនេះ។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា ថា លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេសចក្រភពអង់គ្លេស បានប្រកាសពីការចូលប្រកួតប្រជែង ដើម្បីជំនួសលោក បូរី ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រី។ ការប្រកួតប្រជែងតំណែងកំពូលរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះ នឹងជ្រើសរើសចំនួនបេក្ខជននៅក្នុងការប្រកួតប្រជែងដ៏ជូរចត់ ហើយមិនអាចទាយទុកជាមុនបានឡើយ។

ការប្រកាសចូលរួមរបស់លោកស្រី Truss ធ្វើឱ្យចំនួនបេក្ខជនសរុបនាពេលនេះ កើនដល់១១នាក់។ សមាសភាពដទៃទៀត នៅក្នុងនោះ រួមមាន រដ្ឋមន្រ្តីដឹកជញ្ជូន លោក ហ្ក្រេន សាប (Grant Shapps), រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ណាឌីម ហ្សាហាវី (Nadhim Zahawi), អតីតរដ្ឋមន្រ្តីការបរទេស លោក ចេរេមី ហាន់ (Jeremy Hunt), អតីតរដ្ឋមន្រ្តីសុខាភិបាល លោក សាជីដ ចាវីដ (Sajid Javid), និង អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ជាដើម។

ការប្រកួតប្រជែងនាពេលនេះ គឺជាការជ្រើសរើស រកប្រធានថ្មី សម្រាប់គណបក្សអភិរក្សនិយម (Conservative Party) ដែលកំពុងកាន់អំណាច ។ ចំណែកអ្នកទទួលបានជ័យជម្នះ នឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស បន្តកាន់តំណែងពីលោក បូរីស ចនសុន។ គណបក្សអភិរក្សនិយម មានគោលដៅជ្រើសរើស ឱ្យបានអ្នកជំនួសលោក ចន សុន នៅត្រឹមខែកញ្ញា ខាងមុខ។

លោក បូរីស ចនសុន បានបង្ខំចិត្ត ប្រកាសលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍មុន ក្រោយរដ្ឋាភិបាលរបស់លោក បានប្រឈមមុខនឹងរឿងអាស្រូវធំៗជាបន្ដបន្ទាប់។ បច្ចុប្បន្នលោក ចនសុន នៅតែបន្ដកាន់តំណែង ជានាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នេះ រហូតមាននាយករដ្ឋមន្រ្ដីមកជំនួស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×