ប្រិយមិត្តប្រហែលនៅចាំបានហើយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ នាង ចៅម៉ែ បានធ្វើឲ្យផ្ទុះកក្រើកអស់បណ្តាញសង្គម បន្ទាប់ពីតារាចម្រៀង សុគន្ធ នីសា បានចេញសារព្រមានឲ្យគ្រូហុងស៊ុយ នាងព្រាយ៣១ លុប ឬដកចេញជាបន្ទាន់ ដែលបានលេងខូចលួចយករូបផ្សព្វផ្សាយផលិតពិតប្រាកដរបស់នាង ទៅកាត់តដាក់ផលិតផលរបស់ខ្លួនដោយគ្មានសុំការអនុញ្ញាត ហើយឲ្យកូនចៅជាសាខាបង្ហោះនៅក្នុងផេកព្រោងព្រាត ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។
ដោយឡែក ថ្មីៗនេះ បន្ទាប់ពីល្បីលែងប្តីសេដ្ឋីជាជនជាតិថៃជិត១ខែ នាងចៅម៉ែ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ខណៈត្រូវបានគេតាមទាន់ថា បានលួចយករូបគ្រូពេទ្យវ័យក្មេងម្នាក់នៅអាមេរិក មកអួតគេឯងថាជាគូស្នេហ៍ថ្មីរបស់ខ្លួន ខណៈសម៉ីខ្លួនខាងប្រុសពុំបានដឹងអ្វីសោះ។
ភ្ជាប់ជាមួយរូបថតខ្លួន១សន្លឹក និងរូបគ្រូពេទ្យវ័យក្មេងម្នាក់ នាងចៅម៉ែ បានសរសេរបញ្ជាក់ថា៖ «កូនណា ចង់ដឹងសូមចាំតាមដាន ម៉ែចេញឡាយជាមួយខេវិន Dr.usa អោយមើលក្នុងខែ7នេះok គាត់ហោះមកជួបម៉ែថ្ងៃច័ន្ទនេះហើយ តែម៉ែសុំដើរលេងសិន ចាំចេញឡាយok ចុចតាមដានផេកម៉ែកុំភ្លេច»។
តែទោះជាយ៉ាងណា អ្វីដែលចៅម៉ែ បានអួតថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាថ្មី ជាមួយបុរសវ័យក្មេងសុទ្ធតែជាដុកទ័រនៅអាមេរិកនោះ គឺជាការកុហកប៉ុណ្ណោះ ព្រោះថាពេលនេះ សម៉ីខ្លួនខាងប្រុសដែលមានគណនីហ្វេសប៊ុកឈ្មោះពិត Alvin Ha មិនមែន Kelvin ស្អីនោះទេ បានចេញមុខបញ្ជាក់ការពិតថា ម្ចាស់ក្រុមហ៊ុនវិមានរចនា យាយ31 នេះ បានលួចរូបគាត់ពី instagram ដេាយគាត់ជាសមុីខ្លួនអត់ដឹងអីសោះ។
ទាក់ទងរឿងដ៏ហួសចិត្តនេះផងដែរ បុរសរូបនោះក៏បានផ្តាំគ្រប់គ្នាថា អេាយជួយ Report ព្រោះវារឿងកុហក បោកប្រាស់គេឯងទាំងស្រុង។ ម៉េចចឹងយាយ31 ចង់បានប្ដីពេក បែកធ្លាយក្រឡស្នេហ៍ខ្ទេច!។ នេះបានហៅថា កំពូលអ្នកបោកលើបោក មុសារគ្មានថ្ងៃឈប់មែន!។
ក្រោយពីបានដឹងការពិត ហួសចិត្តខ្លាំង គណនីហ្វេសប៊ុក Chanthy Vorn បានដាក់ចំៗថា៖ «ខូចណាស់ ចៅម៉ែចេញពេលណាគេតាមទាន់រហូតពីចរឹកខូចចឹង ខ្មាសគេជំនួស ចង់បានប្ដីក្រៅប្រទេសពេក ខូចចរឹកអស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







