នាង ទ្រិញ ផល្លា នៅពេលនេះ បានធ្វើឲ្យមហាជនជាច្រើន ប្រែអស់ចិត្តដែលធ្លាប់គាំទ្រសឹង ៩០% បន្ទាប់ពីអតីតស្វាមីលោក ជឿន ប៊ុនចក់ ឬហៅ Admin-ជីងចក់ កាលពីពេលកន្លងទៅថ្មីៗនេះ បានទម្លាយរឿងឡើងខ្ទេចថា នាងជាប្រពន្ធជើងល្អ ខំប្រឌិតរឿងគ្រប់យ៉ាង ដើម្បីឲ្យសមត្ថកិច្ចចាប់ប្តីខ្លួនឯងដាក់គុក ព្រោះតែមានគំនិតចង់ក្រសោបយកទ្រព្យសម្បត្តិរបស់លោកសរុបជាង ៥៧ ម៉ឺនដុល្លារ។
តែយ៉ាងណាមិញ ស្របពេលដែលអ្នកលក់ឡេរូបស្រស់នេះ កំពុងទទួលរងសម្ពាធរិះគន់ពីមហាជនជាច្រើន ស្រាប់តែរូបភាពដ៏ឥតកេរ្តិ៍ខ្មាសរបស់នាង ក៏ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ជាពិសេសនៅលើបណ្តាញសង្គម TikTok តែម្តង ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ឃើញហើយហួសនិយាយ ព្រោះថា ការស្លៀកបញ្ចេញភាពសិចសុីរបស់នាង ស្ទើរតែបង្ហាញកេរ្តិ៍ម៉ែលើគោគ អត់ខ្វល់ ឬមានការអៀនខ្មាសសូម្បីបន្តិចឡើយ។
ទាក់ទងរឿងស្លៀកស្ទើរបញ្ចេញកេរ្តិ៍ភេទនេះផងដែរ ថ្មីៗនេះ នាង កក្ដដា សោភ័ណ្ណ ទើបត្រូវខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅទៅដុសក្អែល ដែលធ្វើឲ្យមហាជនហួសចិត្តបំផុត។ តែដោយឡែក សម្រាប់នាង ផល្លា ឯណេះវិញ មិនដឹងថា ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅទៅដែរ ឬយ៉ាងណា!!។
ទន្ទឹងនឹងនេះផងដែរ ខណៈឃើញ កក្កដា សោភ័ណ្ណ ត្រូវសមត្ថកិច្ចហៅទៅព្រមាន តែនៅឡើយនាង ផល្លា ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានមានមតិលើកឡើងថា៖ «ខ្ញុំឆ្ងល់ថា កក្ដដា សោភ័ណ្ឌ ម្សិលមិញ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិឡា ហៅទៅអប់រំ ដោយវាបង្ហាញកេរ្តិ៍ភេទ ខ្ញុំរង់ចាំមើលថាតើច្បាប់ត្រូវហៅស្រីល្អនេះដែរទេ ពីព្រោះវានេះបង្ហាញកេរ្តិ៍ម៉ែវាខ្លាំងជាង កក្ដដា សោភ័ណ្ឌ ដែលខ្លួនវាជាមនុស្សប្រភេទទី៣ ចំណែកស្រីពិតដូចនាង ទ្រិញ ផល្លា ដែលបង្ហាញកេរ្ដិ៍គាត់ ឡើងប្រុសៗមួយចំនួនឈាមច្រមុះនោះ។ សូមមិត្តរួម Facebook ទាំងអស់គ្នារង់ចាំមើលថា ច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ២៤៩ បទបង្ហាញកេរ្តិ៍ភេទ អំពើបង្ហាញកេរ្តិ៍ភេទដែលនាំឲ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ថ្ងៃ ទៅ៣ ខែ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ៥០០.០០០ រៀល ។ នាង កក្ដដា វាឆាតមកខ្ញុំរហូតរូបវាដូចនេះឯង តែស្រីម្នាក់នេះស្លៀកសាហាវជាងប្រភេទទី៣ ចាំមើលវាចូលដេកសុីបាយស្រាប់ដែរអត់។ សូមមេត្តាមើលក្នុងTikTok ផង ច្រើនណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



