Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណៈការ អនុញ្ញាតឱ្យចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស។

យោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុគ្រោះឱ្យម្ចាស់រថយន្ត ចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយពុំ ចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូត ស្តាំមានស្រាប់ក្នុងប្រទេសដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ស្របតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ តាមបែបបទនិងនីតិវិធីដូចបានអនុវត្តកន្លងមក នូវទម្រង់ផ្លាកលេខ “ចង្កូតស្តាំ” ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ។

ទទួលបានសេចក្ដីណែនាំនេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី

×