ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនក៏រេចង្កូតជ្រុ.លទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំ.ហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចទល់មុខនិងវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1120 បើកបរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុ.លទៅបុ.ករនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងបណ្តាលបា.ក់អស់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះថ្នាក់ ទៅដល់មនុស្ស ហើយភ្លាមនោះដែរ តៃកុងរថយន្តបានបើកទ្វារគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល៕រក្សាសិទ្ធិដោយ ៖ សា មេត





