Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចូលឱសថ ក្នុងរយៈពេល ៦ខែឆ្នាំ ២០២២នេះ គិតជាទឹកប្រាក់មានចំនួនជាង ២០០លានដុល្លារ

ភ្នំពេញ៖ យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បានចំណាយទឹកប្រាក់សរុបប្រមាណ ២០៩លានដុល្លារ ដើម្បីបញ្ជាទិញឱសថពីក្រៅប្រទេស។ តួលេខនេះ បានកើនឡើង ២៤,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ប្រទេសកម្ពុជា បាននាំចូលផលិតផលឱសថ និងបរិក្ខាពេទ្យ មកពីតំបន់អឺរ៉ុប ប្រទេសឥណ្ឌា ចិន ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ប៉ាគីស្ថាន ថៃ អូស្រ្តាលី ប្រទេសជប៉ុន និងប្រទេសជាច្រើនទៀត ដោយក្នុងមួយឆ្នាំៗ កម្ពុជា បានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីនាំចូលមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ក្រៅពីការនាំចូលឱសថ ប្រទេសកម្ពុជា ក៏មានសហគ្រាសផលិតឱសថក្នុងស្រុកដែរ ដោយផ្អែកតាមតួលេខកាលពីឆ្នាំ ២០១៧ កម្ពុជាមានសហគ្រាសផលិតឱសថចំនួន ១៣ អាចមានសមត្ថភាពផលិតនិងផ្គង់ផ្គង់ឱសថ ក្នុងស្រុកបានប្រមាណ ១៥%។ ទោះបីជាយ៉ាងណា ការគ្រប់គ្រងការផលិតផលឱសថនេះ ក៏នៅតែមានការព្រួយ​បារម្ភផងដែរ អំពីការលួចនាំចូលផលិតផលឱសថក្លែងក្លាយ និងអន់គុណភាព ចូលមកទីផ្សារកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសប្រជាជនកម្ពុជា។

សូមជម្រាបថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថានៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកលនៅក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ប្រទេសកម្ពុជា បានចំណាយធនធានច្រើនទៅលើការទិញវ៉ាក់សាំង និងឱសថព្យាបាលជំងឺកូវីដ១៩ ព្រមទាំងសម្ភារៈពេទ្យជាច្រើនទៀត៕

×