Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រជាជនរស់នៅតំបន់ខាងលិច និងខាងត្បូងរាជធានីភ្នំពេញ និងមានទឹកស្អាតប្រើប្រាស់ ចាប់ពីឆ្នាំ២០២៣

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភាគខាងលិ ឆៀងងខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ប្រចាំជីវភាពនោះ ចាប់ផ្ដើមមានសង្ឃឹមឡើងវិញហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយដៃគូអភិវឌ្ឍន៍ នឹងស្ថាបនារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែងទៀត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។

ការឱ្យដឹងបែបនេះ តាមរយៈសកម្មភាពរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើល ស្ថានភាពស្ទឹងព្រែកត្នោត ថាតើកម្ពស់ទឹក និងល្បឿនទឹក កើនឡើងដល់ណាហើយ? ហើយលោកអភិបាលរូបនេះ ក៏បាននិយាយទៅដល់ការស្ថាបនារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយកន្លែងទៀតនេះតែម្ដង, ទីតាំងគម្រោងស្ថាបនារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ ស្ថិតនៅលើដីសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងផលិតទឹកស្អាតលើកកម្ពស់បរិស្ថាន សុខុមាលភាព និងបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋនេះ គឺជាគំនិតផ្ដួចផ្ដើម និងការជំរុញរបស់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចលោកមិនត្រឹមតែយកជីវិតធ្វើដើមទុនតស៊ូរំដោះជាតិចេញពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត , ស្វែងរកសន្តិភា រិះរកមធ្យោបាយអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ គឺសម្ដេចនៅគិតគូរអំពីសុខទុក្ខប្រជាជនជាប្រចាំថែមទៀត។

បើតាមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោងខាងលើនេះមានឈ្មោះថា ” រោងចក្រផលិតទឹកស្អាតបឹងធំ ” មានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់ ២០២៤, ហើយថា នៅក្នុងឆ្នាំ២០២៣ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងអាចផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋដែលរស់នៅភាគខាង លិចឆៀងខាងត្បូងរាជធានីភ្នំពេញ, ដូចជា នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀត ទៅដល់តំបន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាល និងខេត្តតាកែវ មួយផ្នែកផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×