Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ហាញ ២ទម្រង់ របស់តារាសម្ដែង អ៊ិន លក្ខិណា លើឆាកអន្តរជាតិ ទទួលបានការសរសើរច្រើន

ភ្នំពេញ ៖ កញ្ញា អ៊ិន លក្ខិណា កំពុងតែមាន វត្តមាននៅប្រទេស ប៉ូឡូញ ដោយមានការងារ បំពេញក្នុងនាមជាបេក្ខភាព តំណាងប្រទេសកម្ពុជា ក្នុងកម្មវិធី Miss supranational 2022។ បើទោះជា អ៊ិន លក្ខិណា មានវត្តមានមកយឺតពេលបន្តិច តែការឡើងប្រកួតប៉ុន្មានវគ្គក៏ឃើញថានាង ពិតជាមិនអន់ជាងគេនោះឡើង ក្នុងការសម្តែងចេញមក។

គ្រាន់តែអ៊ិន លក្ខិណា ចេញមកសម្តែងលើឆាកជាមួយ បណ្តាស្រីស្អាតផ្សេងៗ មកក៏មានការលើកឡើងថា «កុំតែទៅយឺតទេ កុំអីថៃ ភីលីពីន ហក់មកភ័យខ្លួនបស់កម្ពុជាដែរនិងហា »។ ពិតណាស់ បើមើលទៅលើកញ្ញា ស្រអែមស្រស់អ៊ិន លក្ខិណា មានវ័យក្បែរ២០ឆ្នាំទេ តែចិត្តវិញ អង់អាច យល់ការងារ និងដុះចេញតែការតាំងចិត្តព្រមទាំងភាពតស៊ូ។ ក្មេងសេចក្តីមែនតែលក្ខិណា មានប្រវត្តិប្រកួតលើឆាក បានច្រើនលើកមកហើយ ដោយយល់ពីតិចនិចសម្តែងលើឆាក។ នាងជាជ័យលាភីលេខ២ Miss Grand Cambodia ២០២១ហើយ បានកំណត់ជាអ្នកតំណាងកម្ពុជា គ្រងមកុដ Miss Supranational Cambodia ជាស្វ័យប្រវត្តិ។ មុននេះលើឆាក ប្រកួតចេញពីប្រទេស ប៉ូឡូញ លក្ខិណា បានបង្ហាញវិញ្ញាសា ដូចគេឯង ជាឈុតហែលទឹក និងឈុតរាត្រីសមោលស ។ នាងទាញបានការចាប់អារម្មណ៍ ដោយសារដំណើរកាច់រាង របស់នាងសមសួន មិនឆ្គងដើរចេញមកជឿជាក់ ទឹកមុខវិញមុឺងម៉ាត់ មិនតក់ស្លុតនេះហើយបញ្ជាក់ថា នារីកម្ពុជាសព្វថ្ងៃពិតជាក្លាហានហើយពូកែវិវត្តន៍ទៅមុខ។

មុនឡើងយន្តហោះ លក្ខិណា បាននិយាយថា នាងនឹងប្រឹងប្រែង ហើយតស៊ូដល់ទីបំផុត នាងបានហ្វឹកហាត់រួចហើយ ដោយរៀនម្តងហើយម្តងទៀត។ មានវិជ្ជាខំរៀនទុកជាមុន រួចហើយបើចាញ់ក៏ចាញ់ ដោយកិត្តិយសហើយ នាងសុំតែការលើកទឹកចិត្តតែប៉ុណ្ណោះពីប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×