មហាជនជាច្រើននៅក្នុងបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា នាងចៅម៉ែ ឬហៅយាយព្រាយ៣១ ដែលបានបង្ហោះរូបថតផ្គូរជាមួយដុកទ័រវ័យក្មេងម្នាក់នៅអាមេរិក អួតគេឯងថាជាគូស្នេហ៍ថ្មី តែតាមពិត គឺជាគូស្នេហ៍ «ខ្យល់» ប៉ុណ្ណោះ ព្រោះបន្ទាប់ផុសរបស់នាង បានល្បីសុះសាយ ក៏បានដល់សម៉ីខ្លួនខាងប្រុសចេញមុខបកស្រាយ និងចោទប្រកាន់ថា នាងចែម៉ែ រូបនេះ លួចយករូបថតរបស់គាត់ពីគណនី Instagram ដោយគ្មានការអនុញ្ញាត។
ពិតណាស់ ក្រោយមហាជននាំគ្នាសើចចំអក និងវាយប្រហារពាក្យរិះគន់កប់ៗរួចមក នៅពេលនេះ នាងចៅម៉ែ បានចេញមុខធ្វើការបកស្រាយហើយ ដោយបាននិយាយថា ខ្លួនជាជនរងគ្រោះទៅវិញ។
នៅមុននេះបន្តិច (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២) តាមរយៈផេកហ្វេសប៊ុករបស់ខ្លួន នាង ចៅម៉ែ បានសរសេររៀបរាប់ជាភាសាអង់គ្លេស សុំទោសទៅកាន់គ្រូពេទ្យរូបនោះ និងបកស្រាយឲ្យបានជ្រាប ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជំរាបសួរ លោកបណ្ឌិត Ha ខ្ញុំសរសេរនេះ ដើម្បីអោយអ្នកដឹងថា ខ្ញុំត្រូវជនម្នាក់យករូបថត និងវីដេអូរបស់អ្នក មកនិយាយជាមួយខ្ញុំ ហើយគាត់ធ្វើអោយខ្ញុំជឿថា អ្នកគឺជាមនុស្សពិតដែលខ្ញុំកំពុងនិយាយជាមួយ។ ខ្ញុំមិនដែលដឹងថា អ្វីៗទាំងអស់គឺសុទ្ធតែការកុហកទេ រហូតដល់ខ្ញុំឃើញការបង្ហោះរបស់អ្នកចោទប្រកាន់ថាខ្ញុំលួចរូបថតនិងវីដេអូរបស់អ្នក។ ខ្ញុំសុំទោស ចំពោះការបង្ហោះវីដេអូ និងរូបថតរបស់អ្នក នៅលើទំព័រ Facebook និង Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំធ្វើវាព្រោះខ្ញុំជឿថា ខ្ញុំកំពុងនិយាយជាមួយមនុស្សពិត ដោយមិនដឹងថាត្រូវបានគេបោកប្រាស់យ៉ាងដូច្នេះទេ។
នាងចៅម៉ែ បន្តថា ដូច្នេះហើយខ្ញុំបានសរសេរនេះ គឺដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនេះ ហើយខ្ញុំក៏មិនមានចេតនានោះទេ។ សូមខ្ញុំជាស្ត្រីអ្នកជំនួញ ហើយអាជីវកម្មរបស់ខ្ញុំធ្លាក់ចុះដោយសារតែរឿងនេះ ព្រោះហើយមនុស្សគ្រប់គ្នាគិតថា ខ្ញុំជាអ្នកលួចរូបថត និងវីដេអូរបស់អ្នក។ ខ្ញុំចង់ឱ្យអ្នកផ្សាយឡើងវិញអំពីរឿងនេះថា ខ្ញុំគ្មានកំហុសហើយខ្ញុំមិនដឹងអ្វីអំពីរឿងនេះ….»។
តែទោះជាយ៉ាងណា ក្រោយពីបានឃើញបងប្អូនមហាជនជាច្រើនចូលទៅខមិន សម្តែងការហួសចិត្តចំពោះការបកស្រាយយកលេសថា មានជនណាម្នាក់នោះ ធ្វើសុីខ្លួនដ៏ហួសចិត្តបែបនេះ ស្រាប់តែនាង ចៅម៉ែ បានលុបផុសនេះចេញវិញតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






