Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នករត់កង់បីរាប់រយនាក់ ស្នើឲ្យក្រុមហ៊ុនPass app ធ្វើការUpdateប្រពន្ធ័ឡើងវិញ ខណ:ភ្ញៀវហៅជិះលែងចូល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមអ្នករត់ម៉ូតូកង់បីរាប់រយនាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានយកម៉ូតូកង់បីមកចតប្រមូលផ្តុំគ្នាពេញផ្លូវលេខ៥៧២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះ ។

ពួកគាត់បានមកប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-ក Pass App Technologies Co – Ltd ដើម្បីសុំស្នើរឲ្យក្រុមហ៊ុន ធ្វើការដំណើរការ និងApdateប្រព័ន្ធឡើងវិញ ខណ:មានភ្ញៀវប៊ុកឃីង ទៅកាន់ពួកគាត់តែappរបស់ក្រុមហ៊ុន មិនដំណើរការរយៈពេល៣ទៅ៤ថ្ងៃមកហើយ។
ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការមិនសប្បាយចិត្តជាមួយក្រុមហ៊ុន និងក្រុមអ្នករត់ម៉ូតូកង់បីដែលបានយកកង់បីរបស់ពួកគាត់ ចតពេញតែផ្លូវធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ រកផ្លូវចេញចូលពុំរួចនោះទេ។

ដោយឡែកក្រុមអ្នករត់ម៉ូតូកង់បីបានរអ៊ូរទាំថា ក្រុមហ៊ុនPass app យកភាគរយពីពួកគាត់ហើយ បែរជាបិទប្រព័ន្ធធ្វើឲ្យភ្ញៀវប៊ុកឃីងលែងចូល ធ្វើឲ្យពួកគាត់ពិបាករកលុយ ដើម្បីចិញ្ចឹមក្រពះ និងបង់ឲ្យក្រុមហ៊ុនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×