ភ្នំពេញ ៖ ផលិតករលោក ហ៊ុយ យ៉ាឡេង បានសម្រេចប្រកាសលក់ផ្ទះផ្ទាល់ខ្លួនភ្លាមៗ ដើម្បីដោះបំណុល បន្ទាប់ពីលោកខាតឡុងចុង នៅក្នុងការផលិតរឿងគ្រោះជីវិតកូវីដ។
រឿង គ្រោះជីវិតកូវីដរបស់លោកបានដាក់បញ្ចាំងនៅតាមរោងភាពយន្តកាលពីពេលថ្មីៗ បានទទួលចំណូលមកវិញមិនស្មើតម្លៃដើមដែរ លោកបានចំណាយថតនោះឡើយ ដែលធ្វើឲ្យផលិតកររូបនេះបង្ខំចិត្តប្រកាសលក់ផ្ទះ ដោយបង្ខំ។
លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ជីវិតពិតជួបវិបត្តិកូវីដ១៩ ចំនួន២ឆ្នាំដួលរត់ដូរផ្ទះចុះឡើងតស៊ូរំលោញបានទ្រនំ១ ខ្វះទុនថតទៅសុំក្រុមហ៊ុនទី១ ចំនួន៣ម៉ឺន សន្យាសងថ្លៃដើម និងជូនប្រាក់ចំណេញ១៥០០០ ថែមនិងក្រុមហ៊ុនទី២ ចំនួន១ម៉ឺន សន្យាជូនថ្លៃដើម និងចំណេញ៥ពាន់ទៀត។

លោកថា គិតខុសភាពយន្តដែលផលិត ពីព្រឹត្តិការណ៍វិបត្តិពិតបញ្ចាំងភ្លាមៗ គ្មានអ្នកទស្សនា ខ្ញុំមិនបន្ទោសអ្នកទស្សនាទេ នេះជាបទពិសោធន៍មិត្តខ្ញុំនៅបារាំង បានប្រាប់គាត់ធ្លាប់គិតដូចខ្ញុំ ហើយខាតដូចគ្នាគាត់ថាទុក៣ឆ្នាំទៀត បានមានអ្នកមើលតែថ្ងៃសម្ពោធ អ្នកទស្សនាសុទ្ធតែរីករាយ នឹងភាពយន្តនេះហើយមានក្រុមហ៊ុន១ សុំទិញរឿងនេះក្នុងតម្លៃ៦ម៉ឺន ខ្ញុំបារម្ភខ្ញុំក៏កុងត្រាលក់ថ្ងៃបញ្ចាំងទី១ លទ្ធផលគឺមិនស្រួលទៅហើយទីបំផុថ្លៃដើម៨ម៉ឺន បញ្ចាំងបាន៦ពាន់ ហើយក្រុមហ៊ុនទិញក៏សុំនិរាករណ៍។

លោកបញ្ជាក់ថា មិត្តខ្ញុំច្រើនណាស់ឲ្យយោបល់ថា កុំនិរាករណ៍តែខ្ញុំគិតថាដៃគូរដំបូងគេ មករកយើងគេថ្មីគេយល់ថា ចំណេញបានធ្វើដូចនេះ បើខាតខ្ញុំទទួលខុសត្រូវប៉ុន្មានខែនេះ គិតច្រើនដោះស្រាយរកថវិកា ដើម្បីផលិតបន្តទៀតមិនបាន។
បើតាមលោក ហ៊ុយ យ៉ាឡេង ចំណុចចុងក្រោយមានតែសុំដល់អ្នកមានចិត្តបុណ្យជួយទិញផ្ទះខ្ញុំផ្ទះនេះហាងឆេងគេលក់ផ្ទះមានដេគ័រស្រេចគេលក់១៥៥០០០$ ផ្ទះខ្ញុំប្លង់រឹងឈ្មោះខ្ញុំ ខ្ញុំលក់តែ១៣៥០០០$តែប៉ុណ្ណោះផ្ទះនៅគម្រោងទី១៤ បូរីម៉នដានី ផ្ទះនៅក្បែរផ្លូវល្បឿនលឿនទៅកំពង់សោម ទំហំដី 18.8 x 16.1ទំហំផ្ទះ 15.6 X 12.5 សល់ដីចំហៀងជិត៤ម៉ែត្រមាន៤បន្ទប់គេង ៥បន្ទប់ទឹកទំនាក់ទំនងខ្ញុំបាទលេខ តេឡេក្រាម 069239789៕
សំណាង SV







