Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ បុរសម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅក្នុង ឆ្នាំ ២០១៩ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ៖ សែម វិសាល ភេទប្រុស អាយុ ២៦ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៥ ឆ្នាំ មកត្រឹម ៣ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៩ នៅភូមិអណ្តូង ឃុំបែកចាន ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៤៩ កព្ចាប់ ទម្ងន់ ១១,១៣ ក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខ នេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×