Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ដាក់គុកស្រាលបំផុត ត្រឹមតែ ៦ខែប៉ុណ្ណោះ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ដាក់គុក ២ ឆ្នាំ ប៉ុន្តែអនុវត្តទោស នៅក្នុងពន្ធនាគារ គឺត្រឹមតែ៦ខែប៉ុណ្ណោះ ដែលជាទោសយ៉ាងទាបបំផុត ទោសនៅសល់ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

លោក សុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ ២៧ ឆ្នាំ ជា អតីត មន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ ” អំពើពុករលួយ ” តាមមាត្រា ៥៩២ (បទវីតិក្រម) នៃក្រុមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”។

ជនជាប់ចោទ ទូច ទិត្យវឌ្ឍនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន និង បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងអំពើពុករលួយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×