Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនភ្នាក់ងារសារព័ត៌មាន N3 ពាក់ព័ន្ធករណីពពាក់ពពូនគ្នា លេងល្បែងស៊ីសង តាមផ្លូវសាធារណៈ

រតនគិរី ៖ សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកកាសែត ដែលដើរជ្រកតាមចិញ្ជើមផ្លូវសាធារណៈ ក្នុងស្រុកលំផាត់ដែលផ្តុំគ្នាលេងល្បែងស៊ីសង តាមដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម តាមផ្លូវសាធារណៈ ហើយនឹងមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍ឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានទាំងនេះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ វេលា ម៉ោង ១១និង០០នាទី ថ្ងៃត្រង់ ក្រោយពីមាន ការរាយការណ៍ផ្ទាល់ពីប្រជាពលរដ្ឋ ថាមានរថយន្តទេសចរណ៍ធុនតូចជាច្រើនគ្រឿង បានកំពុងប្រមូលផ្ដុំគ្នានៅការដ្ឋានស្ថានីយ៍ប្រេង កំពុងសាងសង់ នៅតាមបណ្ដោយផ្លូវជាតិលេខ 76 ស្ថិតនៅចំណុចភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោក នូ ថេ អភិបាលនៃគណៈអភិបាលស្រុកលំផាត់ , កងកម្លាំងគណៈបញ្ជាការឯកភាពស្រុកលំផាត់ បានចុះទៅ ដល់ទីតាំងកើតហេតុ ត្រង់ចំណុចស្ថានីយ៍ប្រេងកំពុង តាមបណ្ដោយផ្លូវជាតិលេខ 76 ដែលស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ឃើញថាពិតជាមានករណីប្រមូលផ្ដុំគ្នា និងលេងល្បែងស៊ីសង ( បៀរ ) ខុសច្បាប់ពិតប្រាកដមែន ។

ក្រោយពីសាកសួរព័ត៌មានបឋម នៅកន្លែងកើតហេតុ រួចមក កងកម្លាំងសមត្ថកិច្ចចម្រុះ ក៏បានអញ្ជើញអ្នកដែលបានកំពុងប្រព្រឹត្តលេងល្បែងផ្ទាល់ ឲ្យទៅអធិការដ្ឋាននគរបាល ស្រុកលំផាត់ ដើម្បីសួរនាំបន្ត ។

បន្ទាប់ពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកលំផាត់ សាកសួររួចមក ទើបដឹងថាបងប្អូនដែលកំពុងតែពពាក់ពពូនប្រមូលផ្ដុំគ្នាមានប្រុសស្រីក្មេងចាស់ និងបានលេងល្បែងស៊ីសងខុសច្បាប់ នៅតាមបណ្ដោយផ្លូវជាតិ លេខ 76 នេះ គឺជាក្រុមអ្នកសារព័ត៌មានក្រៅស្រុក និងក្នុងស្រុក ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី សុំសំណូមពរទៅដល់អាជ្ញាធរស្រុកលំផាត់ មេត្តាចាត់វិធានការឲ្យបានម៉ឺងម៉ាត់ កុំឲ្យមាន ការជួបប្រមូលផ្ដុំគ្នា និងលេងល្បែងស៊ីសង បែបអនាធិបតេយ្យរបៀបនេះ នាំឲ្យខូចដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប្រាស់ចាកពីភូមិឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាល ជាពិសេសសំណូមពរទៅដល់ឯកឧត្តម ខៀវ កាញារិទ្ធ មេត្តាចាត់វិធានការម៉ឺងម៉ាត់ ចំពោះអ្នកសារព័ត៌មានមួយក្តាប់តូច ដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀង បំពុលដល់បរិយាកាសសង្គម និងអសន្តិសុខសង្គម ។

អ្នកសារព័ត៌មានទាំងនេះ ក្រោយពីបានធ្វើការអប់រំ និងណែនាំរួចមក គណៈបញ្ជាការឯកភាពស្រុកលំផាត់ ក៏បានអនុញ្ញាតឲ្យក្រុមទាំងនេះ ត្រឡប់ ទៅរកសំបុករបស់គេរៀងៗខ្លួន ។ សូមបញ្ជាក់ថា ក្រោយពីការបង្ក្រាប ជនទាំងនេះយកទៅធ្វើកិច្ចសន្យា អប់រំ រហូតមកដល់ពេលនេះ គេបានសង្កេតឃើញថា ពុំមានបងប្អូនអ្នកសារព័ត៌មាន មកប្រមូលផ្ដុំគ្នា នៅទីនោះទៀតឡើយ ៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

×