Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តតូយូតាព្រូស បុ.កពីក្រោយកង់បីប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុ.លទៅបុ.កកង់ពីពីក្រោយយ៉ាងពេញទំ.ហឹងប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ រងការខូចខាត និងរងរបួសម្ចាស់កង់បី និងអ្នករួមដំណើរធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្យោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើកកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1IM-0241 បើកដឹកបុរសម្នាក់ទៀតជាភ្ញៀវអង្គុយពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកមាសមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2C-9929 បើកស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុ.កកង់បីឥណ្ឌាពីក្រោយប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតទ្វាអស់មួយចំនួន និងរងរបួសបុរស២នាក់ នៅក្នុងកង់បី ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថតន្តបង្កវិញ បានបើកទ្វាររត់គេចខ្លួនចេញពីកន្លឬងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖សា មេត

×