Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៃហាំង និងយូប៊ីន ងាកបង្កើតភាពផ្អើមល្ហែមឡើងវិញ ក្រោយតោះតើយមួយប្រាវ

ភ្នំពេញ ៖ គូស្នេហ៍ជាតារាសម្តែង ជំនាញដូចគ្នា កញ្ញា ស៊ីន យូន៊ីន និងកម្លោះមុខកាត់ហុងកុង ខាត់ វៃហាំង មុននឹងបង្ហាញភាពស្អិតគ្នាបែបនេះ ធ្លាប់មានព័ត៌មានថា សោអអង្គើយដាក់គ្នា។ បែបនេះហើយទើប ធ្វើអោយគេមើលឃើញថា ស្នេហាប្រុសស្អាតស្រីស្អាត១គូនេះអាចក្លែងក្លាយ។ផ្ទុយពីការគិតនេះ បែរជាឃើញអ្នកទាំង២ បន្ថែមល្បឿនចងសម្ព័នគ្នា ក្នុងភាពល្អូកល្អិន ដូចស្រមោចនិងស្ករ។

មិនខុសពីជីចិត គូសង្សារមួយចំនួនដែលរមែងត្រូវខ្លះខុសខ្លះ ក្នុងចំណងមិត្តភាពស្នេហាដែលបានបង្កើតឡើង។យ៉ាងណាមិញ វៃហាំង និង យូប៊ីន ដែលឆ្លងភាពរង្គោះរង្គើរ ចំណងស្នេហ៍ បានប្រែក្លាយមកវិញ ពេញដោយភាពផ្អែមល្ហែមចាក់ទឹកមិនលេច។កម្រងរូបភាព ស្វីតៗជាច្រើនត្រូវបាន បង្ហោះឡើងក្នុងគណនីហ្វេសបុករបស់អ្នកទាំង២ ដើម្បីឲ្យហ្វេនៗ អ្នកគាំទ្របានឃើញជាក់ស្តែងម្តងទៀត។ អ្នកទាំង២ បានបង្ហោះរូបដើរកម្សាន្តរហូតដល់ប្រទេសក្រៅ ដោយមើលទៅ បង្ហាញថា ចំណងរបស់ពួកគេ ពូនឡើងវិញ ដោយគ្មានអ្វីដែលជាឧបសគ្គនោះឡើយ។អ្វីដែលគេ តាមដានមួយចំនុចទៀតតើ ដល់ពេលណាខាងប្រុស យល់ព្រមដើរដល់ចំនុចភ្ជាប់ពាក្យ ដឹកដៃចាស់ទុំចូលខាងស្រីសួរនាំ។ ប្រសិនបើបែបនេះមែន រិតតែបង្ហាញភាពជឿជាក់ដល់ហ្វេនៗ ដែលចូលចិត្តតាមដានជីវិតឯកជនតារាល្បីៗ។

ខាត់ វៃហាំង រំលេចពីការជាប់តំណែងហ្វ្រេសស៊ីប៊យ ឯយូប៊ីនក៍ដូចគ្នា។ដោយសារតែមើលឃើញពី ទេពកោសល្យសម្តែង អ្នកទាំង២បានក្លាយជាតួអង្គ តាមខ្សែភាពយន្តជាច្រើនទាំងភាគ និងរឿងដុំ។ មានសមត្ថភាពគ្រងជាតួអង្គសម្តែងនេះហើយ ទើបរុញអោយ តារា១គូនេះ ហក់ឡើងកូដជាបន្តបន្ទាប់។ សូម្បីតែហ្វេនៗនៅប្រទេសថៃក៍ ស្គាល់តារាប្រុសស្រីមួយគូនេះ ហើយនិយមតាមដានគ្រប់ការងារកើតឡើងផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×