Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់ទូរស័ព្ទ​ បានសម្រេចពីស្ត្រីម្នាក់ ដែលកម្មការិនីរោងចក្រ បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ភាពអកកម្មនៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅកើតឡើងជាបន្តបន្ទាប់ ខណៈដែលស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆក់យកទូរស័ព្ទរបស់គាត់បានសម្រេច ខណៈដែលកំពុងតែដើរចេញមកពីកន្លែងធ្វើការ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរៀបរាប់ប្រាប់ដឹងថា កើតមុនពេលកើតហេតុ នៅវេលាម៉ោង កើតហេតុរូបគាត់បានដើរចេញពីធ្វើការក្នុងរោងចក្រEBC ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រូបគាត់បានធ្វើដំណើរចេញមកពីក្នុងរោងចក្រដូចធម្មតា រួចក៏បានដើរឆ្លងផ្លូវ ដើម្បីរងចាំប្ដីមកទទួលយកត្រឡប់ទៅផ្ទះវិញ ខណៈដែលរូបគាត់កំពុងតែនិយាយទូរស័ព្ទជាមួយនឹងប្ដីរបស់គាត់ ស្រាប់តែលេចមុខជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេចរួចជនសង្ស័យខ្លួនបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

×