Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ត្ទន្ទាទោសស្ត្រីវៀតណាមម្នាក់ ជាប់គុក៣ ឆ្នាំ ពាក់ព័ន្ធនឹងការសំអាតប្រាក់

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្ត្រីជាប់ចោទវៀតណាមម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន៥០ លានរៀល ជាប់ពាក់ព័ន្ធនឹងបទល្មើសការលាងសំអាតប្រាក់ ប្រព្រឹត្ដចន្លោះឆ្នាំ ២០១៩ និង ២០២១ នៅក្នុងរាជធានីភ្នំពេញ។

លោកលិ សុខា ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ Pham Thi Minh Thu ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម មានមុខរបរមុនចាប់ខ្លួន ជាមេការ និង អ្នកគិតលុយ ធ្វើការជាមួយហាងម៉ាស្សាវៀតណាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកចៅក្រមបានបញ្ជាក់ថា:ជនជាប់ ចោទ Pham Thi Minh Thu ត្រូវបានជាប់ចោទពីបទ: លាងសម្អាតប្រាក់ តាមមាត្រា ៣៨ នៃ ច្បាប់ស្ដីពីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា ក្រៅពី រឿងក្តីព្រហ្មទណ្ឌខាងលើនេះ ឈ្មោះ Pham Thi Minh Thu ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ផងដែរ ក្រោមការចោទប្រកាន់ពីបទ: សញ្ចរកម្ម មានស្ថានទម្ងន់ទោស ប្រព្រឹត្ត នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពីឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×