ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធ សាសនាដែលជាសាសនា របស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុង របបប្រល័យពូជសាសន៍ឥតសាសនា ដែលយកជំនឿសាសនា របស់ជាតិ ជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។
ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥កក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយមន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្តទូទាំងរាជធានីភ្នំពេញសម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ។

ឯកឧត្តមឃួង ស្រេង នាឧិកាសនោះបានមានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូតត្រង់ រួមទាំងសម្លាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋឲ្យស្លា.ប់ទៅជាមួយដែរ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យិជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញ ហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។
ឯកឧត្តមបន្តថា៖ បើគ្មានសុខសន្តិភាព គ្មានការរីកចម្រើនផ្នែកអាណាចក្រក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធ ចក្ររីកចម្រើនបានដែរ។ ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើ ឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។
ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិស័ទចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លាសំរាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស។ ដោយឡែកសម្រាប់វត្តទាំង ១៥១វត្តក្នុងរាជធានីភ្នំពេញក្នុងមួយវត្ត ទទួលបានបច្ចយ័១០០.០០០រៀល,ទៀន ព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បាវ, ទឹកដោះគោ១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស។
គួរបញ្ជាក់ថា៖ តាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ ។ ក្នុងរយៈពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេត្រូវគង់នៅចាំ ព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែដើម្បីរៀនសូត្រធម៌អារ្យ ក្បួនច្បាប់តាមពិទ្ធានុញ្ញាត ដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រ ក្រោមពន្លឺភ្លើងទៀនព្រះវស្សា ដែលបានដុតបំភ្លឺងោយឆេះរហូតមិនឲ្យដាច់។ រយៈពេល៣ខែនេះ ហើយដែលពុទ្ធបរិស័ទត្រូវបំពេញកុសល ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលជាស្រែបុណ្យនៅ ពេលព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
















