ភ្នំពេញ ៖ រថយន្តដឹកខ្សាច់មួយគ្រឿង រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករងរបួសក្នុងហេតុកាណ៍នេះ។ ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ3A-6524 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម លុះមកដល់កន្លែងកើតហេតុ ក៏បានបើកគេចម៉ូតូ បណ្តាលឱ្យរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងចាក់ខ្សាច់ពេញផ្លូវ សំណាងល្អក្នុងហេតុការណ៍ មិនបណ្តាលឲ្យអ្នករបួសទេ។
ក្រោយកើតហេតុភាគីខាងរថយន្ត បានហៅរថយន្តស្ទួច មកស្ទួចយករថយន្តដាក់គៀន និងកើបខ្សាច់ចេញពីផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះ និងសម្រួលចរាចរណ៍ឡើងវិញ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ រក្សាសិទ្ធដោយ៖ ចាន់ ភឿន













