Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន០៣គោលដៅ និងមនុស្ស ០៣នាក់។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន – ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហួត, លោកឧត្តមសេនីយ៍ត្រី គឹម តូ និងលោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ចំនួន០៣គោលដៅជាបន្តបន្ទាប់ ៖

-គោលដៅទី១: នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ(ចែកចាយ)។

-ទីតាំងទី២: នៅចំណុច ផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដាក់តាំងលក់ ឧបករណ៍បារីអេឡិចត្រូនិច)។

-ទីតាំងទី៣: នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត(បឹងស្នោ)ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្តុកឧបករណ៍បារីអេឡិចត្រនិច)។

ជាលទ្ធផល បានអញ្ជើញមនុស្ស ០៣នាក់៖១-ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។២-ឈ្មោះ ភួង ចេងយី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។៣-ឈ្មោះ ភាវ ផង់ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យកបាន ៖១-ឧបករណ៍សម្រាប់ជក់ YOOZ(E.CIGARETTE)ចំនួន ៨៦កេស ស្មើ ៥៤០០ដើម។ ២-ទឹកសម្រាប់ជក់ YOOZ (E.CIGARETTE)ចំនួន១០៥កេស ស្មើ៤០៥០ប្រអប់ (១២១៥០ដប)

បច្ចុប្បន្នមនុស្ស ៣នាក់ខាងលើ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាងចាប់យកខាងលើរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×