Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ សហការជាមួយនិងប្រតិបត្តិករទូរសព្ទចល័ត នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០  ដើម្បីពង្រឹងគុណភាពសវាដល់គោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាល

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការសង់ស្ថានីយអង់តែន​ចំនួន ១០០នេះ គឺប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ ទេស​ចរណ៍ដាច់ស្រយាល។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ឱ្យដឹងថា ការចាប់ផ្តើមសង់សង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០នេះ គឺដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាពនិងវិសាលភាពេសវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ក្រសួង ក៏បានបញ្ជាក់ផងដែរថា ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ  ក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និង ក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេស ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការ សាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវាទូរគម​នាគមន៍មានគុណភាព​ និងការគ្របដណ្ដប់ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទ និងអ៊ិនធើណេតទាំងអស់ ពង្រឹងសេវាទៅកាន់តំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីពង្រីកទេសចរផ្ទៃក្នុង។ សម្ដេចតេជោ បានមានប្រសាសន៍ថា ដើម្បីទាក់ទាញឲ្យអ្នកទេសចរ បានទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយាល ដូច្នេះចាំបាច់ត្រូវតែមានប្រព័ន្ធគាំទ្រផ្នែកអ៊ិនធើណេត ពីព្រោះគេត្រូវទាក់ទងជាមួយការងារ។ ជួនកាលគេទៅដេកនៅទីនោះ ប៉ុន្តែគេធ្វើការ។ ពីព្រោះសម័យឥឡូវ គេមិនចាំបាច់ធ្វើការជួបមុខគ្នានោះទេ”៕

×