Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត ធ្វើឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​លើ​រថភ្លើង ជាពិសេស​បុ​រសៗ​សម្លឹង​មិន​ដាក់ភ្នែក តាមពិត​នាង​គឺជា​អ្នក…

គេហទំព័រ ETtoday បានលាតត្រដាងថា ថ្មីៗនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តៃវ៉ាន់ មានភាពចលាចល នៅពេលដែលរូបភាពនារីសិចស៊ីម្នាក់ ដែលកំពុងត្រូវបានចែករំលែក អង្គុយនៅលើរថភ្លើងក្រោមដីក្នុងទីក្រុងតៃប៉ិ នាងពាក់អាវយឺតពណ៌ស រំលេចដើមទ្រូងដ៏ធំទ្រលក់ទ្រលន់ ធ្វើ​ឱ្យអ្នកដំណើរជា​ច្រើន​ចាប់ភ្នែកសម្លឹងស្ទើរភ្លឹកតែម្តង។

បន្ទាប់ពីរូបថតរបស់ស្រីស្អាតនោះ ​ត្រូវបានគេ​ផ្សព្វផ្សាយក្នុងសង្គមអនឡាញ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបាននាំគ្នាសរសើរ ដោយខ្លះនិយាយលេងថា សូម្បីតែលោកតាម្នាក់ ក៏ភ្ញាក់ផ្អើល គាត់មើលនាងមិនដាក់ភ្នែកសោះ! ខណៈពេលដែលអ្នកខ្លះមានការសង្ស័យ តើឧបករណ៍អ្វីទៅដែលនាងកំពុងកាន់? ថ្វីត្បិតតែវាមើលទៅអស្ចារ្យ និងចម្លែកណាស់។

តែក្រោយមក អ្នកប្រើ​បណ្ដាញសង្គម​បានបង្ហាញអត្តសញ្ញាណរបស់នាង។ ឈ្មោះពិតរបស់នាងគឺ Li Yuxi ដែលជាអ្នកដេញពិណ (ឧបករណ៍ភ្លេងបុរាណចិន) ដ៏ល្បីក្នុងពិភពអនឡាញតៃវ៉ាន់។ នាងមានអ្នកតាមដានប្រហែល ២៥​​​​​​​​​​​​​​​​​​​​​​​​,០០០ នាក់ នៅលើ Instagram ហើយរឹតតែចាប់អារម្មណ៍ជាងនេះទៅទៀត គឺនៅពេលដែលនាងឃើញមុខពិតរបស់នាងច្បាស់ ធ្វើអោយអ្នកនិយមលេងអិនធឺណេតលាន់មាត់ wow គ្រប់ៗគ្នា។

ជាមួយនឹងមុខដ៏ស្រស់ផូរផង់ បូករួមនឹងស្នាមញញឹមរបស់នាង ឲ្យមនុស្សជាច្រើនសរសើរថា ពិតជា «ភ្លឺ» ណាស់!។ ហើយទន្ទឹមនោះផងដែរ អ្នកតាមដាននៅ Instagram ពិតជា​ចង់ឃើញការសម្តែងរបស់នាង មិនដឹងថាល្អកម្រិតណានោះទេ?៕ រក្សសិទ្ធិដោយ៖ លឹម ហុង

×