Sunday, October 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កត្តាចាំបាច់មួយធ្វើឲ្យវីត វីត មិនអាចឈរជើងជាពិធីការិនីនៅCTNបាន

ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនី VJ វីត វីត បានសម្តែងការសោកស្តាយ ក្នុងពេលដែលនាងត្រូវបង្ខំចិត្តដើរចេញពីពិធីការិនីនៅក្នុងកម្មវីធី Saturday Night LIVE – Let’s Party ទាំងពាក់កណ្តាលទី។
ពិធីការិនីរូបនេះ នឹងបង្ហាញមុខលើកចុងក្រោយ នៅក្នុងកម្មវិធីខាងលើ ត្រឹមថ្ងៃទី១៦ខែកក្កដានេះ ក្រោមហេតុផលដ៏សំខាន់មួយ ដែលនាងត្រូវបង្ខំចិត្តចាកចេញ។

វីត វីត បានបញ្ជាក់ថា នាយកប្រតិបត្តិរបស់ CBS បានសួរនាំខ្ញុំអំពីការចូលរួមធ្វើជា VJ នៃកម្មវិធីថ្មី Saturday Night LIVE – Let’s Party ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលដ័ខ្លីខាងមុខ។ នាងថា ខ្ញុំមានសេចក្តីរំភើបណាស់ ក្នុងការដែលបានធ្វើជា VJ នៃកម្មវិធីនេះ ប៉ុន្តែខ្ញុំក៍បានពន្យល់ពីស្ថានភាពរបស់ខ្ញុំទៅកាន់លោកនាយកប្រតិបត្តិ និងបង្ហាញពីភាពមិនអាចធ្វើទៅរួចរបស់ខ្ញុំក្នុងការចូលរួម ដែលវាមើលទៅដូចជាឱកាសល្អតែមួយគត់ក្នុងឆាកជីវិតរបស់ខ្ញុំត្រូវបានបាត់បង់។ គាត់មានការយោគយល់ និងគាំទ្រយ៉ាងខ្លាំង ប៉ុន្តែប្រាកដណាស់ថាកម្មវិធីនេះ នឹងមិនចាប់ផ្តើមដោយគ្មានខ្ញុំទេ ហើយនេះបានផ្តល់ឱ្យខ្ញុំនូវជំនឿលើខ្លួនឯងយ៉ាងច្រើន។ ប៉ុន្មានសប្តាហ៍ក្រោយមក សុខភាពរបស់ម្តាយខ្ញុំក៏បានប្រសើរឡើងវិញ ធ្វើឱ្យខ្ញុំអាចនាំគាត់ត្រឡប់មកប្រទេសយើងវិញ ហើយខ្ញុំបានធ្វើដំណើរដ៏វែងឆ្ងាយត្រឡប់ទៅផ្ទះ និងទៅកន្លែងដែលខ្ញុំចូលចិត្ត ពោលគឺ CBS ដែលខ្ញុំត្រូវបានស្វាគមន៍ដោយបើកចំហរឱ្យក្លាយជា VJ Vit Vit នៃកម្មវិធី Saturday Night LIVE – Let’s Party ។

បើតាម វីត វីត កម្មវិធី Saturday Night LIVE – Let’s Party បានផ្តល់ឱ្យខ្ញុំនូវក្តីស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅទូទាំងប្រទេស ដែលជារឿងមួយដែលខ្ញុំស្ទើរតែមិនជឿថាអាចទៅរួច។ ការផ្តល់ការយកចិត្តទុកដាក់របស់ CBS ក្នុងការបណ្តុះបណ្តាលដល់ខ្ញុំ និងការដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិសេស គឺជាអ្វីដែលខ្ញុំមិនធ្លាប់មាននៅក្នុងអាជីពរបស់ខ្ញុំ ក្នុងរយៈពេលជាង 15 ឆ្នាំមកនេះ ហើយខ្ញុំដឹងគុណយ៉ាងខ្លាំងចំពោះ CBS ទាំងការគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ នៅក្នុងពេលដែលខ្ញុំត្រូវការបំផុត ។

នាងបញ្ជាក់ តែគួរឱ្យសោកស្ដាយ សុខភាពម្ដាយរបស់ខ្ញុំមិនទាន់បានប្រសើរឡើងតាមអ្វីដែលពួកយើងបានរំពឹងទុកនោះទេ ដូច្នេះហើយខ្ញុំត្រូវនៅជាមួយគាត់នៅផ្ទះ ក្នុងនាមជាអ្នកថែទាំបឋមរបស់គាត់ ដែលធ្វើឲ្យខ្ញុំមិនអាចបន្តជាផ្នែកមួយនៃកម្មវិធី Saturday Night LIVE – Let’s Party បានទៀតទេ។ ដំណើររបស់ខ្ញុំជាមួយនឹងកម្មវិធីដ៏អស្ចារ្យនេះ បានផ្តល់ឱ្យខ្ញុំយ៉ាងច្រើន នឹងត្រូវបញ្ចប់នៅថ្ងៃទី 16 ខែកក្កដា។ អរគុណទស្សនិកជនទាំងអស់នៅទូទាំងប្រទេសសម្រាប់ការស្រលាញ់ និងគាំទ្រ អរគុណ CBS ចំពោះការយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ស្ត្រីយើង ហើយបេះដូងខ្ញុំនៅជាមួយអ្នក ៕ រក្សាសិទ្ធិដោយ៖សំណង SV

×