ភ្នំពេញ ៖ អតីតតារាសម្តែង តូច ស្រីពេជ្រ ដែលបានចេញទៅរស់នៅ អាមេរិកបានមួយរយៈកាល ក៏លេចមុខម្តងទៀតឃើញនៅ ដីកំណើតទីដែលនាងនឹករលឹក។ តារាស្រីដែល រំលេចខ្សែរឿងតួជាម្តាយ បានមកស្រុកកំណើតជាថ្មីតាំងពី ពេលចូលឆ្នាំខ្មែរមកម្ល៉េះ។ ថ្មីៗនេះគេឃើញ ស្រីពេជ្រ ដឹកដៃគូស្នេហ៍ រៀបការក្រោមពរជ័យសាច់ញាតិ ។

នៅពេល ដឹងដំណឹងនេះ យើងបានធ្វើការទំនាក់ទំនងសួរនាំ ដល់ អ្នកនាង តូច ស្រីពេជ្រ ដោយអ្នកនាងបានបញ្ជាក់ថា នាងបានដឹកដៃស្វាមី និងកូនមក ប្រទេសកម្ពុជាយើង អស់រយៈពេលច្រើនខែមកហើយ។ ដំណើរមកលេងមាតុប្រទេសលើកនេះ មានរយៈពេលជាងកន្លះឆ្នាំ ។ ពោលមកកម្សាន្តឲ្យបាត់នឹកស្រុកម្តងនេះ មកចាយលុយ ស្រុកយើងឲ្យណាណីម្តង។ អតីតតារាបង្ហាញម៉ូដម្នាក់ដែរនេះ បានបន្តថា នាងនិងស្វាមី បានសម្រេចចិត្តរៀបពិធីមួយ ហៅថាសែនដូចតា ដោយធ្វើដូចជាបានរៀបការឲ្យ ចាស់ទុំដឹង។ នាងបានសំពះផ្ទឹមថ្មីៗនេះ នាឯស្រុកកំណើត ស្រុកឈូកខេត្តកំពត។ អ្វីដែលធ្វើឡើង ជាបំណងចងបាន ព្រោះយើងជាស្ត្រីខ្មែរ តម្លៃល្អបំផុតគឺក្រាបក្បាល ដល់កន្ទេលនេះឯង។

ស្រីពេជ្រ និងឡើងទៅ អាមេរិកវិញ នៅខែកញ្ញាខាងមុខដោយនាង មិនបានឆ្លើយតបនិងការសម្តែងណាមួយពេល មានវត្តមាននៅស្រុកខ្មែរឡើយ។ សិល្បៈទំនងបិទបញ្ចប់ ព្រោះនាងកំពុងក្លាយជាស្ត្រីមេផ្ទះ មើលថែកូនៗទាំង២ និងស្វាមីបណ្តូលចិត្ត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM














