កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គេហទំព័រ ETtoday បានបង្ហាញឱ្យដឹងថា តារាបណ្តាញសង្គមតៃវ៉ាន់ Fei Fei ឬ Shen Min ដែលមានរូបរាងដ៏ទាក់ទាញ បានធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រយ៉ាងច្រើន។
ដោយឡែក ថ្មីៗនេះ នាងបានបង្កើតភាពភ្ញាក់ផ្អើលក្នុងពិភពអនឡាញ បន្ទាប់ពីនាងបានបង្ហាញខ្លួននៅលើ YouTube ខណៈពេលទៅទីផ្សារក្នុងស្រុករបស់តៃវ៉ាន់ ដោយស្ថិតក្នុងសម្លៀកបំពាក់ខុសពីធម្មតា។
តាមរយៈវីដេអូឃ្លីប គេអាចឃើញថា Fei Fei ស្លៀករ៉ូបពណ៌ផ្កាឈូកសិចស៊ីខ្លាំងដូច Nobra។ ជាមួយម៉ូដរ៉ូបវាលខ្នង និងជ្រៅនៅចំហៀង បង្ហាញដើមទ្រូងស្ទើរហៀរចេញ នាងបានដើរចូលទៅក្នុងផ្សារដើម្បីទិញគ្រឿងឧបភោគបរិភោគនៅហាងផ្សេងៗ។ ពិតណាស់ រូបរាងរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន ហើយជាពិសេសនៅពេលរើសបន្លែរើសសាច់ម្តងៗ ធ្វើឲ្យអ្នកទស្សនាញាប់ញ័រតែម្តង។
ប៉ុន្មានថ្ងៃក្រោយឃ្លីបវីដេអូនេះត្រូវបានគេបង្ហោះលើ YouTube ឃើញថា មានអ្នកមើលច្រើនជាង ៥៨០,០០០ ដង ។ ជាមួយទិដ្ឋភាពទៅទីផ្សារដ៏ទាក់ទាញភ្នែកនេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានឃើញហើយចូលទៅបញ្ចេញមតិ ដោយខ្លះនិយាយលេងសើចថា៖ «ខ្ញុំប្រហែលនឹងអាចឈាមច្រមុះ, ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីទៅផ្សារ
, នាងធ្វើឱ្យខ្ញុំចង់ទៅផ្សារ 100%, នៅថ្ងៃស្អែកនេះ ខ្ញុំគិតសុំប្រពន្ធ ឡើងផ្សារម្តងហើយ, ផ្សារនេះនៅឯណា សូមប្រាប់ខ្ញុំពីទីតាំងផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









