ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿង បុ.កបន្តកន្ទុយគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បណ្តាលឲ្យហាយឡែនឌឺ មួយគ្រឿង ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រពភពីតៃកុងរថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តកូរ៉ដឹកកញ្ចក់មួយគ្រឿង ពណ៌ពាក់ផ្លាកលេខភ្នំពេញ2I-2496 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ស្តុប មុខប្រលានយន្តហោះពោធិ៍ចិនតុង ស្រាប់តែរថយន្តរបស់គាត់ជាន់ហ្វ្រាំងមិនស៉ី ក៏ជ្រុ.លទៅបុ.ករថយន្ត ហាយឡែនឌឺមួយគ្រឿង ពណ៌ត្រីឆ្លូញពាក់ផ្លាកលេខភ្នំពេញ2X-8609 បើកដោយបុរសម្នាក់ ដែលឈប់រងចាំស្តុបពីក្រោយពេញទំហឹង រួចក៏បានរុញទៅបោ.កផ្ទ.ប់ជាមួយរថយន្តកូរ៉េមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AY-3137 ដែលឈប់រងចាំស្តុបដែរ បណ្តាលឲ្យរថយន្ត ហាយឡែនឌឺ រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ ចំណែករថយន្តកូរ៉េទាំង២គ្រឿង រងការខូចខាតបន្តិចបន្ទួច។
ក្រោយកើតហេតុភាគគីខាងរថយន្តបង្ក ព្រមចេញថ្លៃខូចខាតទៅរថយន្ត ហាយឡែនឌឺ ចំនួន១០០០$ និងរថយន្តកូរ៉េដឹកទំនិញ ចំនួន១៣០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕ រក្សាសិទ្ធដោយ ៖ ចាន់ ភឿន












