ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ របស់ ស្រ្តីជាប់ចោទម្នាក់ ដែលជា អតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទការ ការគៀរគរមនុស្ស ដើម្បីនាំគ្នាទៅចាំទទួល និងស្វាគមន៍ផែនការខ្យល់ នៃវិលត្រឡប់របស់លោកសមរង្ស៊ី និង គូកន នៅព្រំដែនខ្មែរថៃ នៅថ្ងៃទី៩ វិច្ឆិកាឆ្នាំ ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ជនជាប់ចោទមាន៖ ប៉ែន មុំ ហៅ ស្រីមុំ ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅមិនចាប់ខ្លួន នៅឃុំកណ្តោល, ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ នផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត ភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៧ និង ២០១៨ ។

ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍ តែបានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៥ ឆ្នាំ មកត្រឹម ៣ ឆ្នាំវិញ ទោសនៅសេសសល់ ០២ ឆ្នាំ ទៀត គឺត្រូវព្យួរទាំងអស់។
ជនជាប់ចោទ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទត្រូវ បានឃាត់ខ្លួនតាមអំណាចសាលក្រមតុលាការដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


