ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ចាប់ខ្លួនគាត់ ដាក់គុកបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសការធ្វើទារុ.ណកម្ម និង អំពើឃោរ.ឃៅ មានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ , ហិ.ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , ការគំរាមកំហែងថានឹងសម្លាប់ ដោយវាយធ្វើទារុណកម្ម ក្មេងស្រី ចំនួន២នាក់ និងបានបង្ខំឱ្យជនរងគ្រោះ សំពះខ្មោចឆ្កែរបស់ជនជាប់ចោទ និងឱ្យស៊ីអាចម៍ឆ្កែ ប្រព្រឹត្តនៅហាងយីហោ លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃ ទំនើបផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងនៅចំណុចភូមិរកាកណ្ដាល ១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលកាលពី អំឡុងឆ្នាំ ២០២១ ។

លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ទេព ហ៊ុយ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ។
ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ។
អ្នកទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និង ជាអ្នកបម្រើអោយក្រុមគ្រួសាររបស់ជនជាប់ចោទ និង រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទ ” ទារុណកម្ម និងអំពើ ឃោរ.ឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ , ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , គំរាមកំហែងថា នឹង ស.ម្លាប់តាមបញ្ញត្តិ មាត្រា ២១១, ២១៩, ៣៣ នៃ ក្រមព្រហ្មទណ្ឌ នៃនៃព្រះរាជាណាចក្រកម្ពុជា ។
ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ជនជាប់ចោទ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ៕
នាពេលសវនាការ, មេធាវីរបស់ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ បានឆ្លើយថា ជនជាប់ចោទ មិនប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះឡើយ។
លោកមេធាវី បាន បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេចដោះលែង កូនក្តី អោយមានសេរីភាពឡើងវិញ ពីព្រោះគាត់បាន ជាប់នៅក្នងពន្ធនាគារ អស់រយៈពេល ជាង៩ ខែមកហើយ មកដល់សព្វថ្ងៃនេះ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃ ទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




