Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួនប្រាំពីររបស់កំពង់ផែស្វយ័តភ្នំពេញ នឹងបង្កើនការដឹកជញ្ជូនកសិកម្ម និងទេសចរណ៍បន្ថែមទៀត

spot_img

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញពីផែនការសាងសង់កំពង់ផែតាមដងទន្លេចំនួនប្រាំពីរ ដើម្បីបង្កើនការដឹកជញ្ជូនកសិកម្ម និងទេសចរណ៍ ដោយធានាបាននូវភាពងាយស្រួល កាន់តែច្រើនសម្រាប់អតិថិជន និងកាត់បន្ថយការចំណាយ។

ការបង្ហាញផែនការរបស់កំពង់ផែស្វយ័តភ្នំពេញ គឺស្របទៅនិងគោលបំណងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីកំពង់ផែស្វយ័តភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីកំពង់​ផែស្វយ័តភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តកែប បានសិក្សារួចហើយ ហើយលោកក៏បានជម្រាបទៅសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួចហើយផងដែរ។

គម្រោងអភិវឌ្ឍន៍កំពង់ផែរណបនេះ ត្រូវបានប្រកាសឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់ចំណតកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញកាលពីឆ្នាំមុន។ កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែរណបតាមដងទន្លេ ចំនួន ៧ទីតាំង ដើម្បីចូលរួមលើកម្ពស់ការដឹកជញ្ជូនកសិផល និងទេសចរណ៍។

ឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា កំពង់ផែទាំង ៧ទីតាំង រួមមាន ផែរណបពហុបំណងកោះរកា, ផែ TS១១, ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទនៅខេត្តកំពង់ចាម, ផែឆ្លូងនៅខេត្តក្រចេះ និងផែកំពង់ឆ្នាំង ។

កំពង់ផែស្វយ័តភ្នំពេញ ក៏បានបង្ហាញពីលំហូរកុងតឺន័រ បានកើនឡើង ៤២.០២ ភាគរយ ដល់ ២០៩,១៧៦ TEUs។ ចំនួនកប៉ាល់ដឹកទំនិញ ដែលគ្រប់គ្រងនៅកំពង់ផែនេះ ក្នុងឆមាសទី១ បានកើនឡើង ៨៥.៦៦ ភាគរយ ដល់ ២,១២៤ ខណៈដែលការដឹកជញ្ជូនប្រេង ឧស្ម័ន និងទំនិញបានកើនឡើង ៨.៦០ ភាគរយដល់ ២.១០ លានតោន។

កំពង់ផែស្វយ័តភ្នំពេញ (PPAP) ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ដែលបានចុះបញ្ជីជាសាធារណៈក្នុងផ្សារមូលបត្រកម្ពុជា (CSX)  បានឱ្យដឹងថាថា ការកើនឡើង ២៩ ភាគរយនៃប្រាក់ចំណូល ដែលមិនបានធ្វើសវនកម្មដល់ ១៩.៧៦ លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែនេះឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃសកម្មភាពអាជីវកម្មក្នុងតំបន់ និងពិភពលោក នៅពេលដែលវិបត្តិកូវីដ-១៩បាន ធូរស្រាល៕

spot_img
×