Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស G7 និង EU ដាក់ទណ្ឌកម្មបន្ថែម ហាមទិញមាស និងដាក់ឥស្សរជនរុស្ស៊ីជាច្រើននាក់ទៅក្នុងបញ្ជីខ្មៅ

spot_img

អឺរ៉ុប ៖ សហភាពអឺរ៉ុបនឹងពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងម៉ូស្គូត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅតំបន់ខាងត្បូងប្រទេសអ៊ុយក្រែនមួយនេះ បាញ់មីស៊ីលទៅលើទីតាំងយោធារបស់អ៊ុយក្រែនដែលមាននៅក្បែរៗភាគខាងត្បូងនេះផងដែរ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានទីភ្នាក់ងារថាមពលអាតូមិករបស់អ៊ុយក្រែន លោក ប៉េត្រូ កូទីន (Petro Kotin) បាននិយាយថា ស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) ដែលត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៉ី គឺមានភាពតានតឹងខ្លាំង ដោយរុស្ស៊ីបានដំឡើងកាំជ្រួចមីស៊ីល និងបានប្រើប្រាស់កន្លែងនេះ ដើម្បីបាញ់មីសីលនៅតំបន់ ឌីនីប៉្រូ (Dnipro)។

ជម្លោះដែលកំពុងកើតមាន និងកាន់តែខ្លាំងឡើងចូលទៅក្នុងវិបត្តិថាមពល និងស្បៀងអាហារពិភពលោក, រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប កំពុងពិចារណាលើការហាមឃាត់ការទិញមាសពីប្រទេសរុស្ស៊ី ស្របតាមទណ្ឌកម្មដែលបានដាក់រួចហើយដោយប្រទេស G7 , ក្នុងនោះ ឥស្សរជនរុស្ស៊ីជាច្រើនទៀតក៏អាចត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់ EU ផងដែរ។

បើតាមក្រសួងការពារជាតិអង់គ្លេស បានប្រកាសព័ត៌មានថា រុស្ស៉ីកំពុងពង្រឹងទីតាំងយោធានៅទូទាំងតំបន់ដែលខ្លួនគ្រប់គ្រងនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន រួមមាន សកម្មភាពកងទ័ព, សព្វាវុធ និងទីតាំងការពារដែលស្ថិតនៅចន្លោះទីក្រុង ម៉ារីយូប៉ូល និងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ព្រមទាំងទីក្រុងខឺសុន (Kherson) ខណៈកងទ័ពរុស្ស៉ីក្នុងទីក្រុង ម៉េលីតូប៉ូល (Melitopol) ក៏កំពុងពង្រឹង វិធានការសន្តិសុខផងដែរ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ការបង្ហាញព័ត៌មានខាងលើរបស់ក្រសួងការពារជាតិអង់គ្លេស កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានចេញបញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយលុកនៅតាមសមរភូមិសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសក្នុងតំបន់ដូណេត តែម្ដង, ដោយហេតុនេះហើយ ទើបបានបណ្ដាប្រទេស G7 និងសហភាពអឺរ៉ុប បន្ថែមទណ្ឌកម្មទៅលើរុស្ស៊ីក្នុងការហាមឃាត់ទិញមាស និងដាក់ឥស្សរជនរុស្ស៊ីជាច្រើននាក់ទៅក្នុងបញ្ជីខ្មៅរបស់ EU ៕ រក្សសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×