Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលស្រុកកងមាស បានធ្វើការចុះបង្ក្រាបល្បែងស៊ីសង មាន់ជល់ដោយខុសច្បាប់

spot_img

ភ្នំពេញ៖ កម្លាំងអធិការដ្ថាននគរបាលស្រុកកងមាស បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូគង់ បាញ់ចុះបង្ក្រាបទីតាំងលេងល្បែងមាន់ជល់ខុសច្បាប់មួយកន្លែង កាលពីថ្ងៃទី ១៧ ខេត្តកក្កដា ឆ្នាំ២០២២ ដាយប្រព្រឹត្តនៅចំណតខាងក្រោយភូមិអន្លង់អកលិច ចម្ងាយ២៥០ម៉ែត្រ ក្នុងឃុំសូគង់ ស្រុកកងមាស ខេត្តកំពង់ចាម។

កម្លាំងនគរបាលស្រុកកងមាសបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រដែលបើកល្បែងមាន់ជល់ មានសភាពលំបាកក្នុងការចូល បណ្ដាលឲ្យជនសង្ស័យរត់គេចខ្លួនចូលព្រៃបាត់អស់។

កងកម្លាំងបានដកហូតម៉ូតូចំនួន ១១គ្រឿង កន្ត្រកដាក់មាន់ជល់ចំនួន១ ហើយកងកម្លាំងស្រុកកងមាសបានធ្វើ ការប្រមូលយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកងមាស។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីយកមកធ្វើការអប់រំ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×