Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក តូច កូឡាប ការីនិពន្ធសារព័ត៌មាន CEN ធ្លាក់ខ្លួនឈឺធ្ងន់កំពុងត្រូវបានសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកាល់ម៉ែត សូមមិត្តភក្ដិរាប់អានគ្នាជួយធ្វើសង្គហធម៌ 

spot_img

លោក តូច កូឡាប ការីនិពន្ធសារព័ត៌មាន CEN ទទួលបន្ទុកកិច្ចការផុសព័ត៌មានវេបសាយ និងជាអ្នកយកព័ត៌មានប្រចាំរដ្ឋបាលរាជធានីភ្នំពេញ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយជំងឺសម្ពាធសរសៃឈាមក្នុងបេះដូង លើសសម្ពាធឈាម លើសជាតិស្ករខ្ពស់ ទឹកនោមផ្អែម និងប៉ះពាល់ដល់តម្រងនោម និងក្រហាយបេះដូង មានសភាពធ្ងន់ធ្ងរចាប់តាំងពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោក តូច កូឡាប បានគាំងបេះដូងសន្លប់មួយភ្លែតដោយសារជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត (ផ្នែកបេះដូង)។ 

ពេលនេះ លោក តូច កូឡាប កំពុងត្រូវបានគ្រូពេទ្យតាមដានពីអាការៈជម្ងឺដែលធ្វើទុក្ខ មិនទាន់អាចសន្និដ្ឋានបាននៅឡើយថា តើធូរស្បើយ ឬក៏ធ្ងន់ធ្ងន់នោះទេ, ប៉ុន្តែបើតាមការប្រាប់ឱ្យដឹងពីភរិយារបស់លោក បង្ហាញថា លោក តូច កូឡាប កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ  ព្រោះគ្រូពេទ្យកំពុងពិភាក្សាអំពីអ្វីដែលថា ត្រូវបាញ់រំស័រទៅក្នុងបេះដូងទើបអាចសង្គ្រោះបាន។ 

ការផ្សាយព័ត៌មាននេះ មិនមែនជាការបំភ័យដល់សាមីខ្លួននោះទេ ប៉ុន្តែជាការពិតដែលកំពុងកើតមានអាការៈជំងឺក្នុងខ្លួន លោក តូច កូឡាប និងចាត់ទុកជាការជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយ មិត្តភក្កិរួមអាជីពសារព័ត៌មាន ដែលស្គាល់រាប់អាន លោក តូច កូឡាប ជ្រាបជាព័ត៌មាន ព្រមទាំងធ្វើសង្គហធម៌រៃអង្គាសជាថវិកាជួយជ្រោមជ្រែងដល់ការសង្គ្រោះអាយុជីវិត លោក តូច កូឡាប និងបន្ធូរបន្ថយបន្ទុកចំណាយផ្សេងៗនៃក្រុមគ្រួសាររបស់លោក, នេះជាគណនី ធនាគារ ABA  របស់ លោក តូច កូឡាប : 002 850 086 និង QR កូដ ធនាគារ ដូចមានក្នុងរូបភាព), សូមជួយចែករំលែកប្រកបដោយសង្គហធម៌តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕ ពិសិដ្ឋ CEN

spot_img
×