Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការចម្រុះចុះសិក្សាមើលផលប៉ះពាល់ នៃការចាក់ថ្មចូលទន្លេមួយកន្លែងថ្មីទៀត នៅឃុំមានជ័យ ស្រុកស្រីសន្ធរ 

spot_img

ខេត្តកំពង់ចាម ៖ ក្រុមការងារនៃក្រសួងធនធានទឹកនិងឧតុនិយមដឹកនាំដោយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត បានចុះពិនិត្យអំពីស្ថានភាព ករណីចាក់ថ្មច្រាំងទន្លេ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយមាន drone បើកកាត់លើផ្ទៃទឹកទន្លេដើម្បីធ្វើឡើងតាមលក្ខណៈបច្ចេកទេសចង់ដឹងការចាក់ថ្មចូលទន្លេនេះមានផលប៉ះពាល់កម្រិតណាឬប្រយោជន៍ទប់ច្រាំងទន្លេកុំឲ្យបាក់។ជាមួយនោះគណៈកម្មការចម្រុះក៏មិនអនុញ្ញាតឲ្យម្ចាស់ទីតាំងនេះចាក់ថ្មបន្ថែមទៀតដែរ។

លោកដឹប ប៊ុនហុង មេឃុំមានជ័យមានប្រសាសន៍ឲ្យដឹងនាបព្រឹកថ្ងៃទី២ ឧសភាថា: ចំពោះទីតាំងច្រាំងទន្លេដែលគេចាក់ថ្មចូលទៅក្នុងទន្លេចំណុចឃុំមានជ័យ ស្រុកស្រីសន្ធរ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់រស់នៅភ្នំពេញដែលមានស្រុកកំណើតនៅទីនេះ។បានទិញដីមកចាក់ទប់ច្រាំងទន្លេប្រយោជន៍ការពារកុំឲ្យបាក់ចំពោះសកម្មភាពនេះបានបម្រើឲ្យផលប្រយោជន៍សាធារណៈ។ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារនាំគ្នាអបអរសាទរ ដោយនឹងធ្វើឲ្យច្រាំងទន្លេនេះបានរឹងមាំជាងមុនជៀសវាងការយាយីបាក់ច្រាំងដោយប្រការណាមួយ ហើយម្ចាស់ក៏បានស្នើសុំមកអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងខាងលើ កាលពីរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ ឃើញថា ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្ម ទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះដែរ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ រីឯម្ចាស់ទីតាំង បានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

យ៉ាងនោះក្តី ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំលទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល

ប៉ះពាល់៕ ភ្នំប្រុសភ្នំស្រី

spot_img
×