Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លា.ប់ហើយ ក្រុងដូនកែវល្បែងស៊ីសងបញ្ជល់មាន់ជ្រកក្រោមឆ្នោតឡូតូច្រើនម្ល៉ឹងៗ តើលោកអធិការ និងលោកស្នងការ រវល់ទៅណា?!

spot_img

តាកែវ ៖ ទៅមើលក្រុងដូនកែវ ខេត្តតាកែវ ឯណោះវិញ បនល្បែងភ្នាល់ស៊ីសងតាមអនឡាញជ្រកក្រោមឆ្នោតឡូតូជាច្រើន កំពុងរីកដុះដាលដូចផ្សិត ជាពិសេស គឺល្បែងភ្នាល់បញ្ជល់មាន់តាម ទូរទស្សន៍អនឡាញ លេងភ្នាល់ស៊ីលុយយ៉ាងសាហាវហុ.តឈា.ម។

បានជាក្រុមល្បែងស៊ីសងតាមអនឡាញផ្សេងៗ ទៅជ្រកក្រោមល្បែងឆ្នោតឡូតូនោះ ពីព្រោះម្ចាស់គេសម្អាងថា មានច្បាប់អនុញ្ញាត ឬមានអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និងងហិរញ្ញវត្ថុ គ្មានសមត្ថកិច្ចណាហ៊ានមកចាប់ ឬបង្ក្រាបនោះទេ, ហាស ហាស ហា… ម៉្យាងដែរ ដល់ពេលអញ្ចឹងទៅ អាល្បែងភ្នាល់បញ្ជល់មាន់ ដែលអ្នកញៀនល្បែងកំពុងពេញនិយមនោះ វាទៅជ្រកក្រោមបនល្បែងឆ្នោតឡូតូ លេងភ្នាល់ស៊ីសងលុយម៉ាសេរី ហើយម្ចាស់ទីតាំងបានដកតុងយ៉ាងឆ្ងាញ់ យកទៅធ្វើមានធ្វើបាន ឯអ្នកលេងមានឈ្នះមានចាញ់, ដល់យូរៗទៅអ្នកលេងទាំងអស់ គឺចាញ់ទាំងអស់គ្នា ទៅឈ្នះម្ចាស់ទីតាំងដែលគិតតែពីដកតុងឯណាឯណោះឆ្កុយ។

ទីតាំងល្បែងអនឡាញជ្រកក្រោមឆ្នោតឡូតូទាំងនោះ ត្រូវបានភ្នាក់ងារសារព័ត៌មាន CEN យើង រាប់ត្រួសៗមើលទៅ គឺអាលេងភ្នាល់ធំៗចាប់ពី ២០ ទៅ ៣០ ទីតាំង ភាគច្រើនលេងភ្នាល់នៅក្នុងហាងកាហ្វេ ព្រោះថា អាឆ្នោតឡូតូនេះ វាច្រើនតែដាក់ទីតាំងនៅក្នុងហាងកាហ្វេ, ដូច្នេះហើយ បានជាល្បែងស៊ីសងផ្សេងៗ ជាពិសេសល្បែងភ្នាល់បញ្ជល់មាន់ដែលផ្សាយចេញពីកាស៊ីណូ មកជ្រកក្រោមឆ្នោតឡូតូនេះ។

តាមពិតទៅអាឆ្នោតឡូតូនេះ ក៏ជាល្បែងស៊ីសងយ៉ាងសាហាវដែរ វាប្រៀបដូចជាស្លុតម៉ាស៊ីនអ៊ីចឹង ព្រោះឃើញជាក់ស្ដែងនៅនឹងភ្នែក គឺភ្នាល់ដាក់លុយភ្លាម ស៊ីសងទូទាត់ភ្លាមៗ មិនមែនជារបៀបផ្សងសំណាងនោះទេ ជាល្បែងស៊ីសងជាក់ច្បាស់តែម្ដង, របៀបស៊ីសងរបស់អាឆ្នោតឡូតូនេះគឺចាក់លេខធំ លេខកណ្ដាល និងលេខតូច ហើយបើវាចេញលេខមួយណាដែលកូនចាក់ត្រូវ គឺទូទាត់លុយតាមការកំណត់របស់ល្បែងនេះ, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គឺអ្នកញៀនលេងល្បែងភ្នាល់ទាំងនោះលេងភ្នាល់តែជាមួយម៉ាស៊ីនប៉ុណ្ណោះ ហើយត្រូវបានម៉ាស៊ីនគិតគូរជំនួសមេរួចហើយ បានចេញលទ្ធផល, មានន័យថា ម៉ាស៊ីនគិតគូរលុះណាតែមេចំណេញ ទើបចេញលទ្ធផល។

ងាកមកមើលល្បែងភ្នាល់បញ្ជល់មាន់ជ្រកក្រោមឆ្នោតឡូតូនៅក្រុងដូនកែវវិញ គឺទាំងឆ្នោតឡូតូ និងល្បែងភ្នាល់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញ ក្រុមអ្នកញៀនល្បែងចាក់ម្ដងៗ មានអាធុន ៥ពាន់រៀលក៏មាន , ១ម៉ឺនរៀលក៏មាន , ២ម៉ឺនរៀលក៏មាន, ៥ម៉ឺនរៀលក៏មាន, រហូតដល់ ១០០ដុល្លារក៏មាន, ហើយបើនិយាយសម្រាប់តែការភ្នាល់បញ្ជល់មាន់វិញ មានអ្នកខ្លះលេងភ្នាល់ច្រើនជាង ១០០ដុល្លារទៅទៀត គឺ៤-៥រយដុល្លារអ៊ីចឹងទៅ។

បើនិយាយមនសិការធ្វើឱ្យមូលដ្ឋានមានសុខដុមរមនាវិញ ត្រូវបានប្រជាពលរដ្ឋនិយាយថា ចប់ហើយ ! គឺពួកសមត្ថកិច្ចមិនទៅរវល់រឿងបង្ក្រាបនោះទេ, បង្ក្រាបធ្វើអី បើបានលុយចូលក្នុងហោប៉ៅខោខ្លួនទៅហើយនោះ? ជាធម្មតា ស្រុកទេសកើតកលិយុគ ដោយសារភូមិ-ឃុំ ឬមូលដ្ឋាន អត់មានសណ្ដាប់ធ្នាប់ សំបូរទៅដោយល្បែងស៊ីសងនេះឯង, ដូច្នេះ មានន័យថា បើមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាបល្បែងស៊ីសងទាំងឆ្នោតឡូតូ និងល្បែងបញ្ជល់មាន់ភ្នាល់តាមទូរទស្សន៍អនឡាញនោះទេ ប្រាកដណាស់ ភូមិ ឃុំ-សង្កាត់ នឹងកើតកលិយុគ ចោរ លួច ឆក់ ប្លន់ គាស់ផ្ទះជាក់ជាមិនខាន។

ដូច្នេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋអស់សង្ឃឹម ចំពោះមូលដ្ឋានរបស់ពួកគាត់ធ្លាក់ចូលក្នុងភាពមហន្តរាយដោយសារល្បែងស៊ីសងទាំងនេះ សូមលោក ឥន្ទ មណ្ឌល អធិការក្រុងដូនកែវ និងលោក ឈាង សុផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាលុបបំបាត់បនល្បែងដើម្បីភូមិ-ឃុំមានសុវត្ថិភាព និងសុខដុមរមនាដល់គ្រួសារប្រជាពលរដ្ឋផង, ព្រោះថា បើសម្បូរទៅដោយបនល្បែង (ល្បែងបញ្ជល់មាន់ជ្រកក្រោមឆ្នោតឡូតូ) រីកដូចផ្សិតបែបនេះ នៅតាមមូលដ្ឋាន ភូមិ-ឃុំ ច្បាស់ជាកើតកលិយុគ ចោរលួច ឆក់ ប្លន់ អំពើហិង្សា កាប់សម្លាប់ ជាក់ជាពុំខាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×