Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង ចន្ថា សារភាពធ្លាប់ជួបរឿងខកស្នេហ៍លើកដំបូង

spot_img

ភ្នំពេញ ៖អតីតMiss Grand Cambodia ឆ្នាំ២០១៦នាង ហេង ចន្ថា បានសារភាពថា ខ្លួនធ្លាប់បើកបេះដូងទទួលយកស្នេហាម្តងហើយ ប៉ុន្តែស្នេហានោះបានធ្វើអោយនាងខកចិត្តទៅវិញ។
ដោយសារធ្លាប់ជួបរឿងខកចិត្តរឿងស្នេហាដំបូងនោះមក មកទល់នាពេលនេះ ហេង ចន្ថា នៅមិនទាន់ហ៊ានបើកបេះដូងទទួលយកស្នេហាជាថ្មីនៅឡើយទេ ខណះពេលនាងក៏កំពុងជាប់ដៃការងារសិល្បៈផងនោះ។

ហេង ចន្ថា បានលើកឡើងថា រហូតមកដល់ពេលនេះនាងនៅមិនទាន់សង្សាឡើយ បន្ទាប់ពីនាងធ្លាប់ជួបរឿងខកចិត្តនេះម្តងមកហើយ។
នាងបញ្ជាក់ថា កន្លងមកនាងក៏ធ្លាប់បើកបេះដូងទទួលយកស្នេហាពីបុរសម្នាក់ដែរ ប៉ុន្តែស្នេហានោះមិនបានសមបំណងឡើយ ពោលត្រឹមតែបានខកចិត្តប៉ុណ្ណោះ។

នាងថា មូលហេតុដែលធ្វើអោយនាងបរាជ័យរឿងស្នេហាលើកដំបូងដោយសារអ្នកទាំងពីរហាក់មិនចុះសម្រង់នឹងគ្នា ដោយសារនាងមានការទាមទារលាក់ខណ្ឌមួយចំនួន។
នាងបញ្ជាក់ថា ជាធម្មតារឿងអនាគតគឺយើងត្រូវតែគិយគូអោយបានច្បាស់លាស់ ហេតុនេះយើងជាមនុស្សស្រីត្រូវទាមទារនូវខ្លះៗ ប៉ុន្តែវាហាក់មិនអាចទៅរួចទើបស្នេហាមួយនេះបានត្រឹមខកបំណងប៉ុណ្ណោះ។

យ៉ាងណាបើតាម ហេង ចន្ថា រហូតមកដល់ពេលនេះរឿងស្នេហានាងនៅមិនទាន់គិតច្រើនឡើយ ដោយសារនាងកំពុងជាប់ដៃការងារសិល្បៈ ខណៈពេលនាងក៏គ្រោងថតរឿងថ្មីៗបន្ថែមទៀតដែរ។

នាងបន្ថែមថា កាលពីពេលថ្មីៗនេះនាងទើបតែបញ្ចប់ការថតខ្សែភាពយន្តចំនួន២រឿង ហើយរឿងទាំងពីរនោះក៏កំពុងចាក់ផ្សាយផងដែរ។
ពាក់ព័ន្ធការងារសិល្បៈនេះដែរ ហេង ចន្ថា បញ្ជាក់ថា កន្លងមកដោយសារឃើញមានការហត់នឿយខ្លះ គ្រួសាររបស់នាងក៏មានបំណងចង់ឲ្យនាងឈប់ដែរ ប៉ុន្តែនាងមិនអាចឈប់បានឡើយ ដោយសារសិល្បៈគឺនាងមានការចូលចិត្តតាំងពីរតូច ហើយនាងនឹងមិនមានថ្ងៃឈប់ពីសិល្បៈនេះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×