Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភព្វ​សំណាង​ម្ល៉េះ​ទេ! អ្នកគ្រូ​កូនខ្មែរ​ម្នាក់ ត្រូវ​ឪពុក​ម្តាយក្មេក​ស្រលាញ់​ស្ទើរ​លេប ដល់​ថ្នាក់​សូម្បី​មិន​ចង់​ឲ្យ​ប៉ះ​ការងារ ព្រោះតែ​ហេតុផល​នេះ…

នារីជាកូនខ្មែរម្នាក់ បានក្លាយជាកូនប្រសាស្រីដ៏មានសំណាង ដោយត្រូវបានឪពុកម្តាយក្មេករបស់ប្តីនាងដែលមានអាយុប្អូនរហូតដល់ទៅ ៩ ឆ្នាំ ស្រលាញ់ពេញបេះដូង និងសូម្បីតែឲ្យនាងគេងរហូតទល់ម៉ោង ៦ ព្រឹក ដោយមិនបង្ខំឲ្យធ្វើការផ្ទះទៀតផង។

ថាច់ ធី អាយុ ៣០ ឆ្នាំ គ្រូបង្រៀនបឋមសិក្សា ។ នាង និងម្តាយ​គឺជា​ជនជាតិខ្មែរ​រស់នៅ​ខេត្ត Vinh Long ។ ហើយនាងមានអាយុចាស់ជាងប្តីជិតដប់ឆ្នាំ ប៉ុន្តែ ដំណើររបស់អ្នកគ្រូរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងក៏ដូចផ្តល់ភាពកក់ក្តៅ ពីឪពុកម្តាយរបស់ស្វាមី។

ដំបូងឡើយ នាងបានស្គាល់ស្វាមី ថាច់ មិញ អាយុ ២១ ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី សាវ គឺដោយសារមិត្តភក្តិផ្គូរផ្គង។ ហើយនៅពេលដឹងថា កូនប្រុសស្គាល់មិត្តស្រីអាយុបងជាង ៩ ឆ្នាំ អ្នកស្រី សាវ និងប្តី ក៏បានទូរស័ព្ទសួរនាំ និងទៅជួបអនាគតកូនស្រីផ្ទាល់តែម្តង។

នាង ធី បានឲ្យដឹងថា ផ្ទុយពីអ្វីដែលនាងគិត ម្តាយក្មេករបស់នាងបានសរសើរនាងថា «ស្អាតណាស់» ពេញៗមាត់ និងសូម្បីនិយាយថា អាយុច្រើនមិនសំខាន់ អ្វីដែលសំខាន់ចាស់គំនិត។

បន្ទាប់ពីបានស៊ើបសួរដឹងថា ធីធី ជាកូនស្រីដ៏ល្អ ចេះស្តាប់បង្គាប់ឪពុកម្តាយ និងមានភាពចាស់ទំ អ្នកស្រី សាវ បានស្រលាញ់នាងកាន់តែខ្លាំង។ អ្នកស្រី សាវ បាននិយាយថា៖ «ខ្ញុំតែងប្រាប់កូនថា ពេលរៀបការ​ត្រូវរកអ្នកចាស់ជាងកូន បើ​កូននៅ​ក្មេង កូននឹងរងទុក្ខ មើលគំរូម្តាយស្រាប់ ចាស់ជាងឪពុក ៤​ឆ្នាំ គឺប្រពន្ធចាស់ចេះ​រកស៊ី»។

ដូច្នេះ អ្នកស្រី សាវ និងស្វាមី ក៏អន្ទះសារគិតគូររៀបការឲ្យកូនប្រុសមិនបង្អង់យូរ​។ នៅពេលក្លាយជាកូនប្រសារជាផ្លូវការ ធី ត្រូវបានឪពុកម្តាយក្មេកស្រលាញ់កាន់តែខ្លាំង។ ជាក់ស្តែង ជាធម្មតា មនុស្សត្រូវក្រោកពីម៉ោង ៤ ព្រឹក ប៉ុន្តែ ធីធី អាចគេងលក់ស្រួលរហូតដល់ម៉ោង ៦ ព្រឹក។

បីថ្ងៃ​ដំបូង​ក្រោយរៀបការ ម្ដាយក្មេក និងយាយក្មេក​មិនបានសូម្បីតែ​ឲ្យ​ធី​ធ្វើ​ការងារអ្វីទាំងអស់ ព្រោះ​ពួកគេគិតថា កូនក្រមុំដែលធ្វើ​រឿងច្រើន​មុខនឹងរងទុក្ខទៅ​ថ្ងៃ​មុខ ហេតុនេះ នាងមិនចាំបាច់ប៉ះការងារនោះទេ។

ធី បាននិយាយទាំងមោទនភាពថា៖ «វាយឺតពេលហើយ ក្នុងការគេងនៅជនបទរហូតទល់ម៉ោង ៦ ព្រឹក ព្រោះជាធម្មតា មនុស្សគ្រប់គ្នាក្រោកពីម៉ោង ៤ ព្រឹក ដើម្បីសម្រួលការងារ។ ខ្ញុំនៅផ្ទះឪពុកម្តាយរបស់ខ្ញុំពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយត្រលប់ទៅផ្ទះប្តីរបស់ខ្ញុំនៅចុងសប្តាហ៍។ ខ្ញុំរវល់ការងារ៣អាទិត្យ អត់មានពេលទៅផ្ទះទេ ទើបខ្ញុំទូរស័ព្ទ និងប្រាប់ថា ម៉ាក់ កូនប្រសានឹកខ្លាំងណាស់! ប្រហែល ១០-២០នាទី ក្រោយមក ពួកគាត់នឹងមកយកខ្ញុំទៅផ្ទះហើយ»។

មិនត្រឹមតែ​ទទួលបានក្តីស្រលាញ់​ពីឪពុកម្តាយរបស់ស្វាមីទេ ធី ​ក៏ត្រូវបានស្វាមីស្រលាញ់យ៉ាងខ្លាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×