Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា៖ ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូចនៅឡើយ បើទោះបីបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ កំពុងធ្វើអាជីវកម្មក៏ដោយ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការយល់ដឹងលើសេវាកម្មធានារ៉ាប់រងនៅកម្ពុជា មានកម្រិតតិចតួច ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រង បានអះអាងថា វិស័យនេះនៅមានសក្តានុពលសម្រាប់ការរីកចម្រើននាពេលអនាគត។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទោះបីជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានទំហំតូចនៅឡើយ។

លោកលើកឡើងថា ដោយសារប្រជាពលរដ្ឋកម្ពុជាជាច្រើន ពុំមានធានារ៉ាប់រងដើម្បីការពារស្ថានភាពហិរញ្ញវត្ថុ ដែលប៉ះពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ។ លោក បន្តថា ការកើតឡើងនូវហានិភ័យដែលគ្មានការធានាទាំងនោះ បានធ្វើឱ្យពលរដ្ឋរងគ្រោះ ឬក្រុមគ្រួសាររបស់គេ ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ​។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ការអប់រំ និងការផ្សព្វផ្សាយដល់សារធារណៈជន អំពីគោលការណ៍គ្រឹះធានារ៉ាប់រង និងស្ថានភាពទូទៅនៃទីផ្សារធានារ៉ាប់រង ជាមធ្យោបាយចាំបាច់ ដែលសមស្របនឹងសភាពការណ៍។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះថា ទោះបីជាទីផ្សារធានារ៉ាប់រងកម្ពុជា បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែបើពិនិត្យមើលអត្រាភាគទានធា នារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានតែ ១,១១ភាគរយប៉ុណ្ណោះ ដែលតួលេខនេះទាបជាងបណ្តាប្រទេសនានាក្នុងតំបន់ និងសាកលលោក។

ឯកឧត្តមបញ្ជាក់ថា ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវាធានារាំង និងអត្ថប្រយោជន៍នៃការធានារ៉ាប់ថា គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឲ្យកាន់តែទូលលាយ ដូចបណ្តា​ ប្រទេសជឿនលឿនលើសកលោក។

គួរបញ្ជាក់ថា ទោះបីជាពិភពលោក រងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅកម្ពុជា បន្តរក្សាបានកំណើនប្រមាណ ១០% ធៀបនឹងឆ្នាំ២០២០។ ទីផ្សារធានារ៉ាប់រងកម្ពុជា បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សប្រមាណ ២០% ក្នុងរយះពេល ៥ឆ្នាំចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុល កើនឡើងដល់ ៣០០លានដុល្លារ ក្នុងឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕

×