Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ក្នុងមួយលិខិតអ្នកស្នើសុំធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបង់២០ម៉ឺនរៀល ជាចំណូលរបស់រដ្ឋ

spot_img

ភ្នំពេញ៖ ស្របពេល ​ដែលអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនខ្លាំង ក្រសួងពាណិជ្ជកម្ម បានក្រើនរម្លឹកដាស់តឿនជាថ្មីឲ្យក្រុមហ៊ុន សហគ្រាស និងអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញទាំងអស់ មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ បើមិនចង់រងការពិន័យជាប្រាក់ ឬបញ្ឈប់អាជីវកម្មទេនោះ។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ចំនួន៧១០៤ និងលិខិតជូនដំណឹង ស្តីពីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន១៥៨០០។​

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ថា ក្នុងមួយលិខិតអ្នកស្នើសុំ ត្រូវបង់២០ម៉ឺនរៀល ដែលជាចំណូលរបស់រដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាសមិទ្ធិផលមួយទៀត ដែលក្រសួងពាណិជ្ជកម្ម បានកសាងឡើង ដើម្បីទាញការធ្វើអាជីវកម្មពីក្រៅប្រព័ន្ធ ចូលទៅក្នុងប្រព័ន្ធ ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្ម ដោយសមធម៌ និងមានការរីកចម្រើនទាំងអស់គ្នា នៅក្នុងប្រទេស។

ឯកឧត្តម បានបន្តថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសញ្ញាពាណិជ្ជកម្ម បានចំនួន២ម៉ឺន ៩០៨៤ពាក្យស្នើសុំ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានចំនួន ១២២៦ ពាក្យស្នើសុំ កើនឡើង២១ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីកិច្ចការសំខាន់ៗចំនួន៣ចំណុច ដែលបានអនុវត្តដើម្បីចូលរួមចំណែកកាត់បន្ថយ ការកើនឡើងនៃអតិផរណាផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ចូលរួមចំណែកក្នុងការកាត់បន្ថយ ការកើនឡើងនៃអតិផរណា នៅក្នុងប្រទេស ដោយក្រសួងបានប្រឹងប្រែងសម្រួលឲ្យប្រភពនៃទំនិញ និងភាពសម្បូរបែបនៃទំនិញ បានទៅដល់ទីផ្សារ ដែលប្រើប្រាស់ចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃ ដូចជា៖ សាច់ បន្លៃ ត្រី អង្ករ ស្ក ប៊ីចេងជាដើម, ប៉ុន្តែមិនធានាទំនិញ មិនបម្រើចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ដើម្បីកាត់បន្ថយការឡើងថ្លៃ។ មួយទៀត ក្រសួង បានធ្វើការងារជាមួយវិស័យឯកជន ក្នុងការលក់ទំនិញមួយ ដែលតម្លៃអាចទទួលយកបាន ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។ បន្ថែមទៀត គឺការចូលរួមចំណែក ក្នុងការកំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីតម្លៃទំនិញមានការកើនឡើង។

គួរបញ្ជាក់ថា បើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ បានឱ្យដឹងថា ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ ដល់៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ៕

spot_img
×