រដ្ឋធានីកូឡុំបូ (Colombo)៖ ក្រោយពេលប្រទេសស្រីលង្កា មានប្រធានាធិបតីថ្មី មិនទាន់បានប៉ុន្មានម៉ោងផង កម្លាំងទាហាន បានឆ្ម.ក់ចូលទៅបង្ក្រា.ប លើជំរំបាតុកម្ម ដែលតវ៉ាប្រឆាំងនឹងអ្នកដឹកនាំប្រទេសនាំឲ្យសេដ្ឋកិច្ចជាតិដួលរលំ។
ទស្សនាវដ្ដី The Week បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែកក្កដា ថា កម្លាំងយោធាស្រីលង្កា បានបង្ក្រាបទីតាំងតវ៉ា Gota Go Gama ហើយមនុស្ស ចំនួន៩នាក់ត្រូវបានគេរាយការណ៍ថា បានចាប់ខ្លួនពីកន្លែងតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក្រុមអ្នកតវ៉ា បានអះអាងថា អំពើហិង្សាយ៉ាងឃោរ.ឃៅ បានកើតឡើង ក្រោយពេលកម្លាំងទាហានបានឆ្ម.ក់ចូលទៅកាន់ទីតាំងតវ៉ាជាច្រើនកន្លែង នៅក្នុងរដ្ឋធានីកូឡុំបូ កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ។ ជាមួយគ្នានេះដែរ កម្លាំងទាហានក៏បានចូលទៅគ្រប់គ្រង នៅក្នុងវិមានរបស់ប្រធានាធិបតី បន្ទាប់ពីមានការវា.យប្រ.ហារយ៉ាងព្រៃ.ផ្សៃ ទៅលើក្រុមអ្នកតវ៉ា។

ក្រៅពីនេះ ទាហានស្រីលង្កា ក៏បានបំផ្លិចបំផ្លាញតង់ នៅជំរំតវ៉ា GotaGoGama ដែលនៅជាប់គ្នា ហើយចាប់ខ្លួនមេដឹកនាំបាតុករ ជាច្រើននាក់ និង ឡោមព័ទ្ធជុំវិញតំបន់ទាំងនេះ ដោយរួមជាមួយនឹងបាតុករ ប្រហែល១០០នាក់ផងដែរ។ អំពើហិ.ង្សាពីសំណាក់កម្លាំងទាហានស្រីលង្កា បានកើតឡើង តែប៉ុន្មានម៉ោង បន្ទាប់ពីក្រុមបាតុករបានដកខ្លួន ចេញពីជំរំ នៅមុខវិមាន Temple Trees ជាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីស្រីលង្កា។ ក្រុមបាតុករ បានប្រកាសពីចេតនា ដកខ្លួនចេញពីវិមានប្រធានាធិបតីរួចហើយ នៅថ្ងៃទី ២២ ខែកក្កដា។
ការវាយប្រហារទៅលើកន្លែងតវ៉ានេះ បានកើតឡើង ក្រោយពេលលោក រ៉ានីល វិកក្រែមេសិងហេ (Ranil Wickremesinghe) ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ចំនួន៦អាណត្តិ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា។ អ្នកស្នងតំណែងមុនរបស់គាត់ គឺ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានរត់ភៀសខ្លួន ចេញពីប្រទេស បន្ទាប់ពីការផ្ទុះការតវ៉ាដ៏ធំ អស់រយៈពេលជាច្រើនសប្តាហ៍ ជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស និងការកើនឡើងនូវកំហឹងសាធារណៈ ចំពោះឥទ្ធិពលនយោបាយដ៏យូរអង្វែងរបស់គ្រួសារ Rajapaksa៕រក្សាសិទ្ធិដោយ ៖ សារាយSN














