Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត អ៉ិន ចាន់នី៖ វិស័យកសិកម្ម នៅតែរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា

spot_img

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា វិស័យ​កសិកម្ម នៅតែរឹងមាំ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត អ៉ិន ចាន់នី បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីជំនួបធុរកិច្ចវិស័យកសិកម្ម ដើម្បីបង្កើតឱកាស ជាច្រើនសម្រាប់អ្នកវិនិយោគក្នុង និង ក្រៅស្រុក ជាពិសេសវិនិយោគិនជប៉ុន ឱ្យបានជួបមុខគ្នា កសាងបណ្តាញ ធុរកិច្ច និងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបាននូវសន្តិសុខស្បៀង និងផលិតផលអាហារូបត្ថម្ភ ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ តាមរយៈសារៈសំខាន់នៃវិស័យកសិកម្ម ធនាគារអេស៊ីលីដា ដែលជាធនាគារ អាចជឿទុកចិត្តបាន និងជាធនាគារសម្រាប់ប្រជាជន បានចូលរួមចំណែក និង កំពុងជំរុញលើកស្ទួយវិស័យកសិកម្មនេះ តាមរយៈការផ្តល់កម្ចីដល់ប្រជាកសិករ។

លោកបណ្ឌិត អ៉ិន ចាន់នី បានអះអាងថា ការផ្តល់ឥណទានដល់វិស័យកសិកម្ម មិនមានហានិភ័យខ្ពស់ជាងវិស័យដ៏ទៃនោះទេ ពោលគឺ ធនាគារ អេស៊ីលីដា តែងតែមានការពិគ្រោះយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជន និង ក្រុមប្រជាកសិករ ទៅលើការប្រើប្រាស់ឥណទានរបស់ធនាគារ ផ្តល់ឥណទានទៅតាមគម្រូវការនៃអាជីវកម្ម មិនឱ្យខ្វះ ឬមិនឱ្យលើសខ្លាំង និង ណែនាំដល់អតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារ ឱ្យត្រឹមត្រូវចំគោលដៅ ជាជាងការចំណាយ ទៅក្នុងវិស័យណាដែលមិនបានចុះក្នុងផែនការអាជីវកម្ម។​

លោកបណ្ឌិត បានបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួន ១,២០០លានដុល្លារអាម៉េរិក និងមានឥណទាន ១៤ ម៉ឺនឥណទាន ដែលជិតពាក់កណ្តាលនៃឥណទានសរុបរបស់ធនាគារនៃវិស័យកសិកម្ម។

បើតាមលោកបណ្ឌិត អ៉ិន ចាន់នី ការផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួន ១,២០០លានដុល្លារអាម៉េរិក នេះ ក្នុងនោះ ធនាគារបានផ្តល់លើការដាំដុះ ១,១៧៧លានដុល្លារ រុក្ខាប្រមាញ់ ១.៣៩ លានដុល្លារ និងនេសាទ ៣៤.៣៦លានដុល្លារ។ ចំនួននេះ អាចនឹងប្រែប្រួលបន្ថែមទៀតនៅដាច់ឆ្នាំ២០២២នេះ ដោយព្យាករណ៍ថា អាចកើនដល់ ១.៩០០ លានដុល្លារ ឬដល់ ៦,០០០លានដុល្លារអាម៉េរិក។​

លោកបណ្ឌិត បានពន្យល់ថា ការផ្តល់ឥណទានរបស់ធនគារ អេស៊ីលីដា មានទាំងក្រុមហ៊ុនតូច និង ក្រុមហ៊ុនធំ ដោយគិតត្រឹមដាច់ខែមិថុនា ឆ្នាំ២០២២នេះ ធនាគារ បានផ្តល់ឥណទានដល់អតិថិជនមានចំនួនសរុបជិត ៤០ ម៉ឺនឥណទាន ក្នុងនោះវិស័យកសិកម្ម មានចំនួន ១៤ ម៉ឺនឥណទាន ជិតពាក់កណ្តាលនៃឥណទានសរុបរបស់ធនាគារ ក្នុងវិស័យកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងឆ្នាំ ២០២១ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៤% (គិតតាមថ្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក (២៤,៩% នៅឆ្នាំ ២០១៧)។ ចំណែកស្ថានភាពវិស័យកសិកម្មតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានកើនពី ១៨ ៩៩៩ ពាន់លានរៀលនៅឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់លានរៀលនៅឆ្នាំ ២០១៧ និងបានបន្តកើនដល់ ២៤ ៧៥៥ ពាន់លានរៀលនៅឆ្នាំ ២០២១ (កំណើនប្រចាំឆ្នាំមានប្រមាណជា ៤% ក្នុង ១ ឆ្នាំៗ)៕

spot_img
×