Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេចបានការនាំចេញផ្លែឈើទៅចិន ក្រោមលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

spot_img

ភ្នំពេញ៖ កំណើននៃការនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន បានបង្ហាញពីលទ្ធផលនៃប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។ មន្រ្តីកម្ពុជា បានមើលឃើញពីការកើនឡើងនៃការនាំចេញផ្លែឈើនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន គិតចាប់ពីឆ្នាំ ២០១៩ រហូតដល់ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ សម្រេចបានទំហំជាង ២,៤ លានតោន ដែលក្នុងនោះមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន ២៤ មុខផ្សេងទៀតដែលមានតម្លៃសរុប ១.៩៤២ លានដុល្លារអាមេរិក។

ក្នុងអំឡុងនៃការរាតត្បាតពីជំងឺកូវីដ-១៩ ផ្លែឈើស្រស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន។ ដោយជាក់ស្តែងក្នុងអំឡុងខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយចិន បានអនុញ្ញាតឱ្យកម្ពុជា នាំចូលផ្លែស្វាយពីចម្ការចំនួន ៣៧ និងកន្លែងវេចខ្ចប់ចំនួន ៥។

កិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីការរីកចម្រើន ដោយប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការនាំចូលអង្ករពីកម្ពុជា។ ហើយក្នុងនោះ ក្រៅពីអង្ករ ក៏មានផ្លែឈើស្រស់ ដូចជាស្វាយ និងមៀនផងដែរ។​

សូមជម្រាបថា  ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការវាយតម្លៃលើតម្រូវការភូត​គាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានឈានដល់ដំណាក់​​កាលចុងក្រោយ ដែលការចរចានេះ ក៏កំពុងបន្តសម្រាប់ការនាំចេញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀត ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕​

spot_img
×