Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប២គ្រឿង បុ.កគ្នាពេញទំ.ហឹង បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកRangRover បើកលឿនជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបម៉ាក HILLIX RELY មួយគ្រឿងទៀត ចំពីចំហៀងមុខខាងស្តាំយ៉ាងពេញទំ.ហឹងប៉ើងទៅផ្ទប់ដើមឈើ ចំណែករថយន្តrangrover រេចង្កូតទៅបុ.កទម្លុះទ្វារផ្ទះពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី ២៤ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៣០កែងនឹងផ្លូវ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកHILLIXRELE ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BB-7401 បើកបរតាមបណ្តោយ៤៣០ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកrangrover ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជាCAR.LIF7 បើកបរចេញពីផ្លូវ១៨៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបម៉ាក HILIXRELY ចំពីមុខផ្នែកចំហៀងខាងស្តាំយ៉ាងពេញទំ.ហឹងប៉ើងទៅបុ.កផ្ទ.ប់ដើមឈើ រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តrangroverវិញ បានបួងចង្កូតជ្រុ.លទៅបុ.កទម្លុះទ្វារផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ និងរងរបួសនារីម្នាក់ នៅក្នុងរថយន្តrangrover ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img