Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចោទថា អាមេរិក ចេះតែរិះគន់អំពីទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិក ជារឿងមិនសមទាល់តែសោះ គឺឈ្នានីស

spot_img

រុស្ស៊ី ៖ ដោយខ្លាចថា រុស្ស៊ីបង្កើនមិត្តភាព និងប្រជាប្រិយភាពច្រើននៅតំបន់អាហ្វ្រិក ដើម្បីដោះស្រាយការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិក និងសហភាពអឺរ៉ុបនោះ សហរដ្ឋអាមេរិក ក៏បានបង្កើតសញ្ញាឈ្នានីសថ្មីទៀត ដោយប្រើពាក្យបំភ័យថា ខ្លួនព្រួយបារម្ភជុំវិញទំនាក់ទំនងរុស្ស៉ី-អាហ្រិកខ្លាំងណាស់ ដែលការប្រកាសព្រួយបារម្ភនេះ គឺមិនសមហេតុផលទាល់តែសោះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការរិះគន់របស់សហរដ្ឋអាមេរិកអំពីទំនាក់ទំនង រុស្ស៊ី-អាហ្វ្រិក នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយរវាង លោក សឺហ្គេយ ឡាវ៉ូរ៉ូ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបជាមួយ សមភាគីអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គេយ ឡាវ៉ូរ៉ូ (Sergei Lavrov) ប៉ុន្មានថ្ងៃមុននេះ បានបំពេញដំណើរទស្សនកិច្ចមួយជុំនៅតំបន់អាហ្វ្រិក ដោយចាប់ផ្ដើមមុនគេនៅប្រទេស អេហ្ស៉ីប កាលពីថ្ងៃអាទិត្យកន្លងមក ខណៈទីក្រុងមូស្គូ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ លោកខាងលិច ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ច។

ក្នុងជំនួបអ្នកការទូតកំពូលនៃប្រទេសទាំងពីរនេះ បានពិភាក្សាគ្នាអំពីជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងវិបត្តិគ្រាប់ធញ្ញជាតិដែលកំពុងប៉ះពាល់ដល់ទ្វីបអាហ្រ្វិកផងដែរ, ស្រាប់តែសហរដ្ឋអាមេរិកចេញមករិះគន់អំពីការពង្រឹងចំណងមិត្តភាព និងការពង្រីកសេដ្ឋកិច្ចផ្នែកកសិកម្ម ជាពិសេសគ្រាប់ធុញ្ញជាតិនោះ គឺជាសញ្ញាបង្ហាញអំពីការដើរឈ្នានីសប្រទេសគេពិតប្រាកដណាស់, ស្របពេលជាមួយគ្នានេះ ក៏មានបណ្ដាប្រទេសលើពិភពលោកជាច្រើន ចោទសួរថា យ៉ាងម៉េច សហរដ្ឋអាមេរិក ចង់បង្អត់បាយរាល់ប្រទេសបណ្ដាប្រទេសនៅតំបន់អាហ្វ្រិកទៀតហើយមែនទេ?!

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សហរដ្ឋអាមេរិកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយគាំទ្ររដ្ឋាភិបាលទីក្រុងកៀវ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី, ប៉ុន្តែបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា មិនបានចូលរួម ឬក៏ចាប់អារម្មណ៍ចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ីនោះឡើយ ផ្ទុយទៅវិញពេលនេះពួកគេកំពុងតែបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×