Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋអំណាចយោធាមីយ៉ាន់ម៉ា ប្រ.ហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤នាក់ បង្កអរិភាពជាថ្មី

មីយ៉ាន់ម៉ា ៖ ភ្លេចខ្លួនបន្តិច ស្រាប់តែអាជ្ញាធររដ្ឋបាលមីយ៉ាន់ម៉ា បានសម្រេចទោសប្រ.ហារជីវិតលើសកម្មជនប្រជាធិបតេយ្យ ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្រដល់ការធ្វើសកម្មភាព «ភេរវកម្ម» ដែលករណីនេះបានក្លាយជាការកាត់ទោសប្រហារជីវិតដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មី។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹក ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាសែត Global New Light of Myanmar បាននិយាយពីដំណើររឿងប្រហារជីវិតនេះថា អ្នកដែលត្រូវបានប្រហារជីវិតខាងលើ រួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរ លោក ក្យ៉ាវ មីន យូ (Kyaw Min Yu) រួមទាំងអតីតសមាជិកសភា និងជាតារា hip-hop លោក ព្យ៉ូ ហ្សេយ៉ា ថាវ (Phyo Zeya Thaw)។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាខាងលើដដែល បានផ្សាយថា សកម្មជនទាំង៤នាក់ ដែលត្រូវប្រហារជីវិតនេះ ត្រូវបានចោទប្រកាន់តាមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ ខណ:សភាពការណ៍ពេលនេះនៅប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើឲ្យមជ្ឈដ្ឋានអ្នកនយោបាយអន្តរជាតិមានការខកចិត្តយ៉ាងខ្លាំង។

គួររំលឹកថា កាលពី ខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងនោះ បានមូលមតិគ្នា សម្រេចកិច្ចព្រមព្រៀងជា ឯកចឯកច្ឆន្ទ ៥ ចំណុច បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ចេញពីអំណាច។

កិច្ចព្រមព្រៀងជាឯកចឯកច្ឆន្ទ ៥ ចំណុចនោះ រួមមាន ទី១- បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត, ទី២ – កិច្ចសន្ទនាប្រកបដោយការស្ថាបនា រវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា, ទី៣- ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួល កិច្ចសន្ទនាដោយមានជំនួយ ពីអគ្គលេខាធិការអាស៊ាន, ទី៤ – ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន, និងទី៥ – ទស្សនកិច្ចរបស់ប្រេសិតពិសេស នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×